​ដោយៈ​សុផល​/​ភ្នំពេញ​«វិស័យ​ម្ហូបអាហារ​ជួយ​ទាក់ទាញ​ទេសចរ ជំរុញ​កំណើនសេដ្ឋកិច្ច បង្កើត​ការងារ និង​កាត់បន្ថយ​ភាពក្រីក្រ​»។នេះជាការលើកឡើងរបស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅក្នុងពិធីសម្ពោធភោជនីយដ្ឋាន៣ក្នុងពេលតែមួយនៅផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​លកាលពីព្រឹកថ្ងៃទី២៩ខែតុលា។

​ភោជនីយដ្ឋាន​បែប​ជប៉ុន Hiko Teppanyaki ,​ភោជនីយដ្ឋាន​គ្រឿង​សមុទ្រ Fun Crab និង​ហាង​ហាំ​ប៊ឺ​ហ្គ័​រ QB Quick Bites​បាន​ត្រូវ​បើកសម្ពោធ​ជា​ផ្លូវការ​ក្នុងពេល​តែមួយ​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែតុលា​ឆ្នាំ​២០២២ ដែល​ហាង​ទាំងបី​នេះ ស្ថិតនៅក្នុង​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល​។​

ពិធី​សម្ពោធ​ជា​ផ្លូវការ​នេះ ក៏មានការ​អញ្ជើញ​ចូលរួម​ពី អ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង និង​លោក ង​ន ដេវីដ​សំបូរ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ហ្វា​ន់ ហ៊ូ​ដ (Fun Food Co.Ltd) ព្រមទាំង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើងទៀតថា​៖​ការបើក​ភោជនីយដ្ឋាន​នេះ​មិន​ត្រឹមតែ​ជា​សក្ខីភាព​បញ្ជាក់​ឱ្យឃើញ​ពី​ការចូលរួម​គាំទ្រ​ចំពោះ​សកម្មភាព​អាជីវកម្ម​របស់​អាជីវ​ករ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ​។​ប៉ុន្តែ​វា​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​ភាពជោគជ័យ​ថ្មី​មួយទៀត​នៃ​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ពង្រឹង​សហគ្រិនភាព និង​ការខិតខំ ទាក់ទាញ​ការវិនិយោគ​ទាំង​ក្នុង និង​ក្រៅប្រទេស ពិសេស​គឺ​ការខិតខំ​បង្កើន​នូវ​ទំនុកចិត្ត និង​ជំនឿ​ជឿជាក់​ជូន​ដល់​ពាណិជ្ជករ​វិនិយោគិន​និង​ធុរជន​ក្នុងការ​សម្រេចចិត្ត​បណ្តាក់ទុន​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​សំដៅ​រួមចំណែក​ជំរុញឱ្យមាន​កំណើនសេដ្ឋកិច្ច បង្កើត​ការងារ និង​កាត់បន្ថយ ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​

​តំណាង​ក្រុមហ៊ុន​ហ្វា​ន់ ហ៊ូ​ដ បានឱ្យដឹងថា​៖​ក្រុមហ៊ុន​បានចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ​២០១០ ដោយ​មានតែ​ភោជនីយដ្ឋាន​គ្រឿង​សមុទ្រ​មួយ​ប៉ុណ្ណោះ​។​ប៉ុន្តែ​បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​ហាង​រហូតដល់​១១ និង​មាន​បុគ្គលិក​ជាង​៣០០​នាក់​។

 

​ភោជនីយដ្ឋាន​ទាំងអស់​ផ្តល់នូវ​ជម្រើស​ច្រើនបែប​ជូន​អតិថិជន​ដូចជា គ្រឿង​សមុទ្រ ម្ហូប​អឺរ៉ុប ម្ហូប​ខ្មែរ ម្ហូប​ជប៉ុន​។​នៅ​ភោជនីយដ្ឋាន Hiko Teppanyaki អតិថិជន អាច​ជ្រើសរើស​មុខម្ហូប​ពិសេសៗ​ដូចជា សាច់គោ​អូស្ត្រាលី អាមេរិក ជប៉ុន សាច់​ចៀម បង្កង​តាកែវ បង្កង​កាណាដា ក្តាមថ្ម ក្តាម​អា​ឡា​ស្កា និង​បន្លែស្រស់ៗ​៕Ph