ដោយះតារារិទ្ធ(ព្រៃវែង)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសា សន៍ឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន និង អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ីអាមេរិកនៅកម្ពុជានាពេលខាងមុខ ។

មានប្រសាសន៍កន្លែងនៅក្នុងពិធីចែកស្រូវ ពូជដល់ប្រជាពលរដ្ឋនិងខេត្តព្រៃវែងចំនួនជាង ៦០០០គ្រួសារនៅព្រឹកថ្ងៃទី ៣០ ខែតុលានេះភាគីអាមេរិកបានផ្ដល់ព័ត៌មានឲ្យដឹងប៉ុន្តែខ្ញុំក៏មិនទាន់បានប្រកាសនោះទេ។ដោយសារតែយើងត្រូវរក្សាទុកឲ្យខាងសេ ត្តវិមានពីទីក្រុងវ៉ាស៊ីនតោនធ្វើការប្រកាសវិញ។

សម្តេចបន្តថាឥឡូវច្បាស់លាស់ហើយថាប្រធានាធិបតីអាមេរិកលោក ចូបៃឌិន នឹងអញ្ជើញមកកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំអាស៊ានអាមេរិកនិងកិច្ចប្រជុំអាស៊ីបូព៌ា។គាត់នឹងចេញទៅអេស៊ីពរួចទើបមកកម្ពុជាហើយបន្តទៅឥណ្ឌូនេស៊ី រួចហើយគាត់នឹងបញ្ជូនអនុប្រធានាធិបតីទៅប្រជុំអេពេច នៅបាងកក ។

សម្តេចបន្តឲ្យដឹងថាចំណែកជំនួបជា មួយនឹងប្រធានាធិបតីអ៊ុយគ្រែន គឺច្បាស់ហើយនៅថ្ងៃទី ១ ខែវិច្ឆិកាវេលាម៉ោង ៤ ល្ងាចម៉ោងនៅកម្ពុជានឹងម៉ោង ១១:០០ ថ្ងៃត្រង់នៅទីក្រុងគាវប្រទេសអ៊ុយក្រែន ។ នៅតែមិត្តរុស្សីរបស់យើងមិនទាន់បានឆ្លើយតបនៅឡើយថាគាត់នឹងអញ្ជើញមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានរុស៊ី្សដែរឬទេ៕