ដោយៈតារារិទ្ធ(ព្រៃវែង)សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាសម្ដេចត្រូវតែហ៊ាននិយាយអរគុណចំពោះពលរដ្ឋដែលបានបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជានិងអំពាវនាវឲ្យពលរដ្ឋបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋប្រមាណជាង ៦ ពាន់គ្រួសារក្នុងពិធីចែកស្រូវពូជនៅព្រឹកថ្ងៃទី ៣០ ខែតុលា នេះ។

សម្តេចតេជោ ហ៊ុន សែន បានលើក ឡើង ថាមានគេថា”លោក ហ៊ុន សែនហាក់ដូចជាឃោសនាមុនការកំណត់ប៉ុន្តែខ្ញុំត្រូវតែហ៊ាននិយាយ ។ ខ្ញុំថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជា ជនហើយខ្ញុំក៏អំពាវនាវឲ្យប្រជាជនបោះឆ្នោ តដល់គណបក្សប្រជាជនតទៀតគឺជារឿងធ ម្មតា។ ”

សម្តេចតេជោបន្តថា ការពិតគណបក្ស ប្រជាជនកម្ពុជាកំពុងគ្រប់គ្រងប្រទេសប្រជាជនបោះឆ្នោតឲ្យមិនថ្លែងអំណរ គុណមួយម៉ាត់តើវាយ៉ាងម៉េច? ហើយបោះឆ្នោតឲ្យហើយៗច្បាស់ជាសុំឲ្យបោះឆ្នោតឲ្យបន្តទៀត ។ អញ្ចឹងលោកឯងដើរទៅនិយាយដែរទៅ ប៉ុន្តែលោកឯងដើរខ្សិបរាល់តែថ្ងៃ។គ្រាន់តែខ្ញុំនិយា យដាក់តាមមេក្រូហើយផ្យាយបន្តផ្ទាល់គ្រប់ៗទូរទស្សន៍ ៕