ដោយៈតារារិទ្ធ/ព្រៃវែង៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជាបានមានប្រសាសន៍ឱ្យដឹងថាប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន និង អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ីអាមេរិកនៅកម្ពុជានាពេលខាងមុខ ។

មានប្រសាសន៍កន្លែងនៅក្នុងពិធីចែកស្រូវពូជដល់ប្រជាពលរដ្ឋនិងខេត្តព្រៃ វែងចំនួនជាង ៦០០០គ្រួសារនៅព្រឹកថ្ងៃទី ៣០ ខែតុលានេះ សម្តេចតេជោបានបញ្ជាក់ថា ភាគីអាមេរិកបានផ្ដល់ព័ត៌មានឲ្យដឹង ប៉ុន្តែខ្ញុំក៏មិន ទាន់បានប្រកាសនោះទេដោយសារ តែយើងត្រូវរក្សាទុកឲ្យខាងសេតវិមានពីទីក្រុងវ៉ាស៊ីនតោនធ្វើការប្រកាសវិញ។

សម្តេចបន្តថាឥឡូវច្បាស់លាស់ហើយថាប្រធានាធិបតីអាមេរិកលោក ចូបៃឌិន នឹងអញ្ជើញមកកម្ពុជាដើម្បីចូលរួមកិច្ច ប្រជុំអាស៊ានអាមេរិកនិងកិច្ចប្រជុំអាស៊ីបូព៌ា។គាត់នឹងចេញទៅអេស៊ីព រួចទើបមកកម្ពុជាហើយបន្តទៅឥណ្ឌូនេស៊ី រួច ហើយគាត់នឹងបញ្ជូនអនុប្រធានាធិបតីទៅប្រជុំអេពេច នៅបាងកក ។

សម្តេចបន្តឲ្យដឹងថាចំណែកជំនួបជា មួយនឹងប្រធានាធិបតីអ៊ុយក្រែន គឺច្បាស់ហើយនៅថ្ងៃទី ១ ខែវិច្ឆិកាវេលាម៉ោង ៤ ល្ងាចម៉ោងនៅកម្ពុជានឹងម៉ោង ១១ ថ្ងៃត្រង់នៅទីក្រុងកៀវប្រទេសអ៊ុយក្រែន ។ នៅតែមិត្តរុស្សីរបស់យើងមិនទាន់បានឆ្លើយតបនៅឡើយថាគាត់នឹងអញ្ជើញមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានរុស៊ីសដែរឬទេ៕សរន