ដោយ៖តារារិទ្ធ(ព្រៃវែង) បន្ទាប់ពីចែកពូជស្រូវ និងស្បៀអាហារ និង ថវិកា ជូនដល់ប្រជាកសិករប្រមាណជាង ៦០០០ នាក់នៅខេត្តព្រៃវែងរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ មន្ត្រីរាជការនិងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងខេត្តព្រៃវែងបន្តទៀតនៅព្រឹកថ្ងៃទី ៣០ ខែតុលា ២០២២ នេះ ។

លោក ជា សុមេធី អភិបាលខេត្តព្រៃវែងបានបញ្ជាក់ថាខេត្តព្រៃវែងមានមន្ត្រីរាជការស៊ីវិលសរុបចំនួន១១,១៣២នាក់ស្រីចំនួន៤,៥៣៣នាក់។ខេត្តព្រៃវែងមានក្រុមប្រឹក្សាខេត្តអាណ ត្តិទី៣ចំនួន ២៧នាក់ (ស្រី ០៤នាក់),ក្រុមប្រឹក្សាក្រុង ស្រុក អាណត្តិទី៣ ចំនួន ២៤៩នាក់ (ស្រី ៣៤នាក់), ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ចំនួន ៨៩២នាក់(ស្រី១៥៩នាក់)។

លោក ជា សុមេធី បានសម្តែងនូវកតញ្ញុតាធម៌ដឹងគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចតេជោ ហ៊ុន សែនដែលបានផ្ដល់អគាររដ្ឋបាលសាលាខេត្តដ៏ស្រស់ស្អាតនិងមានតម្លៃដល់ រដ្ឋបាលខេត្តព្រៃវែងសម្រាប់ឱ្យមន្ត្រីរាជការបម្រើការងារផ្តល់សេវាជូនប្រជាពលរដ្ឋបានទាន់ពេលវេលាព្រមទាំងបានឧបត្ថម្ភគាំទ្រដល់គម្រោងជាច្រើនទៀតដែលបានធ្វើឱ្យខេត្តព្រៃ វែង ទទួលបាននូវការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យរហូតមកដល់ពេលបច្ចុប្បន្ននិងបន្តរីក ចម្រើនថែមទៀត ក្រោមម្លប់សុខសន្តិភាព។

លោកអភិបាលខេត្តព្រៃវែងបានលើកឡើងផងដែរថាប្រជាពលរដ្ឋខេត្តព្រៃវែង ចងចាំនិងដឹងគុណជានិច្ចរាល់ពេលមានទុក្ខលំបាកគឺមានសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរយកចិត្តទុកដាក់គ្រប់កាលៈទេសៈ ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងបានណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិបន្តខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋក្នុង ស្មារតីទទួលខុសត្រូវខ្ពស់ចំពោះមុខរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ក្នុងនាមគណៈអភិបាលខេត្តមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែងទាំងមូល លោក ជា សុមេធីប្រកាស ប្រឆាំងដាច់ខាតនិងថ្កោលទោសយ៉ាងដាច់អហង្កាចំពោះជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីដែលជាស្ថាបនិកសន្តិ ភាពនិងបានបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតមកលើព្រះចេស្តា ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពដ៏ ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរ។

លោក ជា សុមេធី ក៏បានប្រកាសប្រឆាំងដាច់ខាតចំពោះសេចក្តីថ្លែងការណ៍របស់ទណ្ឌិត សម រង្ស៊ី ដែលបានធ្វើការញុះញង់ឱ្យកងកម្លាំងប្រដាប់អាវុធធ្វើការបះបោរ ផ្ដួលរំលំរាជរដ្ឋា ភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩ និងជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន់នាពេលថ្មីៗនេះក៏ដូចជាការងារដែលអភិបាលខេត្តរៀបរាប់ខាងលើ ។ ជាពិសេសការប្រឹងប្រែងរួមគ្នា រក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម ។ ទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែនបានក្រើនរំលឹក មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ/សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិនិងប្រជាជនជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់ នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានា ដែលនាំឱ្យថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរំលឹកដល់មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមដោយអនុវត្តគោលនយោ បាយ ភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជា ដើមដើម្បីផ្តល់ភាពកក់ក្តៅនិងធានាដល់សុវត្ថិភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយនិងសេវាសំណូមពរនានាជូនប្រជាពលរដ្ឋឱ្យបាន លឿននិងមានប្រសិទ្ធិភាពហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័សនិងមានប្រសិទ្ធិ ភាពជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ឱ្យបានច្រើន ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ គឺត្រូវឈរនៅកណ្ដាលជានិច្ច។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានណែនាំដល់អាជ្ញាធរពង្រឹងកិច្ចសហប្រតិបត្តិការតាមច្រកព្រំដែននិងតាមខេត្តរបស់វៀតណាមជាប់ព្រំដែនរបស់កម្ពុ ជាដើម្បីលើកកម្ពស់ធ្វើ ពាណិជ្ជកម្មរវាងខេត្តនៃប្រទេសទាំងពីរ។សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ដែលបានរួមសហ ការគ្នាអភិវឌ្ឍខេត្តមួយនេះឱ្យមានការរីកចម្រើន៕