ដោយ៖តារារិទ្ធ(ភ្នំពេញ) នៅរសៀលថ្ងៃទី ៣០ ខែតុលា ២០២២ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញចូលរួមក្នុងពិធី បុណ្យអុំទូតដែលប្រារព្ធធ្វើនៅនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្នុងពិធីបុណ្យអុំទូកនៅក្រុងតាខ្មៅមានទូកចុះឈ្មោះចូលរួមប្រណាំងសរុបចំនួន ៩២ ទូក ក្នុងនោះទូកអុំចំនួន ៤៦ទូក ទូកចែវ ចំនួន ៦ទូក ទូកខ្នាតអន្តរជាតិបុរស ចំនួន ៣៦ទូក និងទូកខ្នាតអន្តរជាតិនារី ចំនួន ៤ទូក សរុបចំណុះទូក ចំនួន ៤ ៥០៦នាក់ និងមានកម្លាំងត្រៀមការពារសន្តិសុខសុវត្តិភាពចំនួន៧៨៤នាក់។

ពិធីនេះធ្វើឡើងដើម្បីបង្កបរិយាកាសទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត សប្បាយរីករាយ ដើម្បីអបអរសាទរ ព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុកផងដែល។

ក្នុងពិធីនោះរដ្ឋបាលខេត្តកណ្តាលបានរៀបចំដាក់តាំងពិព័រណ៍ លក់ផលិតផលក្នុងស្រុកជាច្រើនប្រភេទដោយឡែកនៅពេលរាត្រីនិងមានរៀបចំបណ្តែត គោមលើផ្ទៃទឹកបាញ់កាំ ជ្រួចនិងមានកម្មវិធីប្រគុំតន្ត្រីសម័យដែលមានតារាចំរៀងល្បីៗនៅកម្ពុជាចូលរួមផងដែរ៕