​ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុម ការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន នៅ​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី ៣០ ខែតុលា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ជា​អធិបតី នៅក្នុង​ពិធី​ប្រណាំងទូក​ខ្នាត​អន្តរជាតិ​និង​ទូក​ក្តារ បីសន្លឹក នៅ​ទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ដែលជា​ថ្ងៃ​ផ្តាច់ព្រ័ត្រ នៃ​ពិធី​ប្រណាំងទូក ។

​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​អស់​លោកស្រី ជា​តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ម៉ែន វិបុល អភិបាលខេត្ត និង​លោក​អភិបាល ខេត្តព្រះវិហារ កំពង់ចាម បន្ទាយមានជ័យ​និង​កំពង់ឆ្នាំង អស់លោក លោកស្រី ជា សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្ត និង​ប្រតិភូ​ខេត្ត​តៃនិញ ខេត្ត​ឡុង​អាន នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ព្រមទាំង​លោក លោកស្រី ភ្ញៀវ​ជាតិ អន្តរជាតិ បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​ច្រេ​ី​ន​កុះករ ប្រកបដោយ​ទិដ្ឋភាព សប្បាយ​រី​កាយ ។

​សូម​ជម្រាបជូន​ថា សម្រាប់​ជ័យលាភី​ទូក ដែល​ទទួលបាន​ពានរង្វាន់ នៅថ្ងៃនេះ រួមមាន ប្រភេទ​ទូក​ខ្នាត​អន្តរជាតិ ក្នុង​ផែនទី​១ ចំណាត់ថ្នាក់​លេខ​១ បាន​ទៅលើ​ទូក​ឈ្មោះ រិទ្ធី​សែន​មានជ័យ មកពី​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង , ចំណាត់ថ្នាក់​លេខ​២ ទូក ឈ្មោះ ពោធិ៍ធំ​តេ​ជោ​សែន​ជ័យ​មកពី​វត្ត​ពោធិ៍ធំ​ខេត្តព្រៃវែង​, ចំណាត់ថ្នាក់​លេខ​៣ ទូក​ឈ្មោះ ព្រះវិហារ​សែន​ជ័យ បារមី​ភ្នំ​ត្បែង មកពី​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ ។

– ផែនទី​២ ចំណាត់ថ្នាក់​លេខ​១ ទូក​ឈ្មោះ អធិរាជ​ឥន្ទ្រី​សែន​ជ័យ បារមី​ដូនពេញ មកពី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​, ចំណាត់ថ្នាក់​លេខ​២ ទូក​ឈ្មោះ ព្រះខ័ន​រាជ សែន​ជ័យ មកពី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​, ចំណាត់ថ្នាក់​លេខ ៣ ទូក ឈ្មោះ គ្រុឌ​មាស តេ​ជោ​សែន​ជ័យ មកពី​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​។​

​ដោយឡែក ប្រភេទ​ទូក​ក្ដារ​បីសន្លឹក ផ្នែក​បុរស ចំណាត់ថ្នាក់​លេខ​១ ទូក​ឈ្មោះ យុវជន​ខេត្ត បន្ទាយមានជ័យ​មកពី​ខេត្តបន្ទាយមានជ័យ​, ចំណាត់ថ្នាក់​លេខ​២ ទូក​ឈ្មោះ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ មកពី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​, ចំណាត់ថ្នាក់ លេខ​៣ ទូក​ឈ្មោះ សាធារណការ​សែន​ជ័យ បារមី​ព្រះ​វិស្ណុ មកពី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តស្វាយរៀង​។ ផ្នែក​នារី ចំណាត់ថ្នាក់​លេខ​១ ទូក​ឈ្មោះ កំពង់​ស្ពាន​សែន​ជ័យ បារមី​ទឹក​វិល មកពី​សាលាស្រុក​រមាស​ហែក ។

​សូមបញ្ជាក់ថា ប្រភេទ​ទូក​ខ្នាត​អន្តរជាតិ ទាំងពីរ​ផែន ចំណាត់ថ្នាក់​លេខ​១ ទទួលបាន​ថវិកា ២០ លាន​រៀល ចំណាត់ថ្នាក់​លេខ​២ ទទួលបាន​ថវិកា ១៥ លាន​រៀល ចំណាត់ថ្នាក់​លេខ​៣ ទទួលបាន​ថវិកា ១០ លាន​រៀល ។ ប្រភេទ​ទូក​ខ្នាត​ក្ដារ​បីសន្លឹក ចំណាត់ថ្នាក់​លេខ​១ ទទួលបាន​ថវិកា ៥ លាន​រៀល​ចំណាត់ថ្នាក់​លេខ​២ ទទួលបាន ថវិកា ៣ លាន​រៀល និង​ចំណាត់ថ្នាខ​៣ ទទួលបាន​ថវិកា ១ លាន​រៀល ។​  ដោយឡែក ទូក​ដែល​ចូលរួម​ប្រណាំង​ទាំងអស់ ទាំង​ទូក​ទទួលបាន​ជ័យលាភី និង​ទូក​ដែល​មិន​ទទួល បាន​ជ័យលាភី ក៏​ទទួលបាន​ថវិកា​ឧបត្ថម្ភ បន្ថែម​មួយចំនួនទៀត ផងដែរ​៕/V