លោកបណ្ឌិត ហ៊ុន ម៉ាណែតក្នុងកម្មវិធីរាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO Award 2022 នៅសណ្ឋាគារសុខា រាជធានីភ្នំពេញកាលពីថ្ងៃទី២៩ ខែតុលា បានមានប្រសាសន៍ថា សហគ្រាសអាជីវកម្មគឺជាកោសិកាសំខាន់នៃវិស័យឯកជនហើយវិស័យឯកជនជាកោសិកាសំខាន់នៃសេដ្ឋកិច្ចជាតិ។ ដូច្នេះ គោលដៅសំខាន់នៃការលើកកម្ពស់សេដ្ឋកិច្ចជាតិ គឺការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការអភិវឌ្ឍរីកចម្រើនប្រកបដោយសមធម៌ ដែលអាចធានាបាននូវលំនឹងស្ថិរភាពនៃសង្គមជាតិ។ ក្នុងនេះ មីក្រូសហគ្រាសសហគ្រាសធុនតូចនិងមធ្យមគឺជាមូលដ្ឋានសំខាន់ហើយគឺជាអាទិភាពចម្បងសម្រាប់ពង្រឹងការរីកចម្រើនបច្ចុប្បន្ន និងទៅអនាគត។ ដូច្នេះហើយ ការជួយជំរុញមីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យមគឺជាគោលដៅ អាទិភាពក្នុងការបង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ ដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើ ហើយបន្តជំរុញជាប្រចាំ។

Oct 30, 2022

លោកបណ្ឌិត ហ៊ុន ម៉ាណែតក្នុងកម្មវិធីរាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO Award 2022 នៅសណ្ឋាគារសុខា រាជធានីភ្នំពេញកាលពីថ្ងៃទី២៩ ខែតុលា បានមានប្រសាសន៍ថា
សហគ្រាសអាជីវកម្មគឺជាកោសិកាសំខាន់នៃវិស័យឯកជនហើយវិស័យឯកជនជាកោសិកាសំខាន់នៃសេដ្ឋកិច្ចជាតិ។ ដូច្នេះ គោលដៅសំខាន់នៃការលើកកម្ពស់សេដ្ឋកិច្ចជាតិ គឺការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការអភិវឌ្ឍរីកចម្រើនប្រកបដោយសមធម៌ ដែលអាចធានាបាននូវលំនឹងស្ថិរភាពនៃសង្គមជាតិ។ ក្នុងនេះ មីក្រូសហគ្រាសសហគ្រាសធុនតូចនិងមធ្យមគឺជាមូលដ្ឋានសំខាន់ហើយគឺជាអាទិភាពចម្បងសម្រាប់ពង្រឹងការរីកចម្រើនបច្ចុប្បន្ន និងទៅអនាគត។ ដូច្នេះហើយ ការជួយជំរុញមីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យមគឺជាគោលដៅ អាទិភាពក្នុងការបង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ ដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើ ហើយបន្តជំរុញជាប្រចាំ។