ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ដណ្ដើម​ខ្សែក្រវាត់​សម្ដេច​ពិជ័យ​សេនា​ទៀ​បាញ់​លើស​ង្វៀន TV5 នា​យប់​ថ្ងៃទី​៣០ ខែតុលា អ្នក​ប្រដាល់​សូត្រ​វាសនា​ក្លិប​បក្សី​ស្លាប​ដែក​បាន​ផ្ដួល គង់ ហ៊ូ​វ ក្លិប​មេស​ថ្ង​ក ខេត្តស្វាយរៀង​នៅ​ទឹក​ទី​២​។​

​ជាមួយនឹង​ជ័យជំនះ​នេះ​បានធ្វើ​ឲ្យ គង់ ហ៊ូ​វ ខ្ទាត​ចេញពី​កាត​ប្រកួត​ក្នុងខណៈដែល​៣​ប្រ​​កួត​របស់​អ្នក​ប្រដាល់​រូបនេះ​ចាញ់​ទាំង​៣​ប្រកួត​។ ចំពោះ​វាសនា​ដែល​៣​ប្រកួត​ឈ្នះ​២​ប្រកួត​ចាញ់​មួយ​ប្រកួត​នោះបាន​ឡើង​វគ្គ​ពាក់​កណ្ដា​ផ្ដាច់ព្រ័ត្រ​ក្នុង​តំណែង​លេខ​២​ក្នុង​ពូ​ល ។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​អ្នក​ប្រដាល់ ឃុន បូរ៉ា ក្លិប​រស្មី​ភូម​គាប​ខេត្ត​បន្ទាយ​មាន​​ជ័យ​បាន​យកឈ្នះ​ពុទ្ធ សំបូរ​ក្លិប​ពុទ្ធ​សេរី​វង្ស​ដោយ​ពិន្ទុ ។​

​ឃុន បូរ៉ា​ដែល​៣​ប្រកួត​ក្នុង​ពូ​ល​ឈ្នះ​ទាំង​៣​ប្រកួត​នោះបាន​ឈរ​ក្នុង​តំណែង​លេខ​១​ក្នុង​ពូ​ល​ចំណែង​ពុទ្ធ សំបូរ​ដែល​៣​ប្រកួត​ឈ្នះ​បាន​មួយ​ប្រកួត​នោះបាន​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍​​នេះហើយ ។​

​សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែល​នឹងធ្វើ​នៅ​ខេត្តសៀមរាប​នោះ​ឃុន បូរ៉ា​នឹង​ជួប​​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​វ៉ាន់ វឿន​ក្លិប​ឃ្លាំងមឿង​កីឡា​ដែល​ឈរ​ក្នុង​តំណែង​លេខ​២​នៃ​ពូ​ល​​មួយទៀត ។​រីឯ​សូត្រ វាសនា​នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ដែលមាន​រហស្សនាម​ថា​កូន​រា​ហ៊ូ​មាស​គឺ​ឈុត សេរី​វ៉ាន់​ថង​ក្លិប​រា​ហ៊ូ​កីឡា​ខេត្តបាត់ដំបង​ដែល​ឈរ​ក្នុង​តំណែង​លេខ​១​នៃ​ពូ​ល​
​មួយទៀត ។​

ចំពោះ​ការប្រកួត​ជា​មិត្តភាព​ជាមួយ​អ្នក​ប្រដាល់​ថៃ​វិញ​នោះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ហ៊ឹម គឹម​រៀង​ត្រូវ​អ្នក​ប្រដាល់​ថៃ Rak Sorin វ៉ៃ​ទក់​សាច់​បណ្ដាល​ឲ្យ​អាជ្ញាកណ្ដាល​បង្ខំចិត្ត​បញ្ឈប់​​មិន​ឲ្យ​ប្រកួត​បន្ត​នៅមុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៣ ។​

​អ្នក​ប្រដាល់​កម្ពុជា​សាន រ៉ា​គិ​ម​ក្លិប​វ​រា​ហ៊ូ​កីឡា​បាន​ទាត់​អ្នក​ប្រដាល់​ថៃ Rith Ayara ឲ្យ​ខូច​​ជើង​មិនអាច​បន្ត​ការប្រកួត​បាន​ទៀត​នៅ​ទឹក​ទី​២ ៕​