​ឆ្នាំជូត​

 

​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​មិនត្រូវ​ឈ្លក់​វង្វេង​នឹង​ល្បែងស៊ីសង​ទ្បើ​យ ពីព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ដំណើរ​ជីវិត​កើត​មានតែ​រឿង​ប្រទាំង​ប្រទើស​មិនចេះចប់​។​នៅថ្ងៃនេះ​បើទោះបី​មាន​ក្រុមមនុស្ស​មក​និយាយ​បញ្ឆេះ​បញ្ហា​មិនត្រូវ​ជឿ​ដោយ​ខ្វះ​ការពិចារណា​ឡើយ ពីព្រោះថា​មានតែ​ការខាតបង់ ហើយ​គេ​ទទួលផល​ប្រយោជន៍​វិញ​ប៉ុណ្ណោះ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​លោកអ្នក​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ឃើញថា​មាន​ភាព​ធូរស្បើយ​ជាង​មុន​បន្តិច​វិញ​ហើយ​មុខរបរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​ល្អ​។
ចំពោះ​គូស្នេហ៍​ប្រយ័ត្ន​អាចមាន​អ្នក​ក្រៅ​នាំ​រឿង​មក​អុជអាល​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ស្រុតចុះ​។​ទាំង​ស្ត្រី​បុរស​នាពេលនេះ ធ្វើ​អ្វី​កុំ​ធ្វេសប្រហែស ឬ​មិនត្រូវ​ប្រមាថ​មនុស្ស​ឡើយ​ពីព្រោះថា​ងាយ​ជះ​ផល​អាក្រក់​មកវិញ​ប៉ុណ្ណោះ​។​ការប្រកប​ការងា​រវិ​ញ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង ទើប​ពុំមាន​បញ្ហា​ឧបទ្រពចង្រៃ និង​រឿង​រាវ​មិនល្អ​ណាមួយ​ឈានចូល​យាយី​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់ដែរ ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រកប្រាក់​កម្រៃ​គ្រាន់ ចិញ្ចឹម​គ្រួសារ​រស់​ស្រួលខ្លួន ។​
​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​កើត​៕

 

​ឆ្នាំខាល​

 

​រាសី​ខ្ពស់ត្រដែត​។ ក្នុង​រយៈ​ពេលនេះ​លោកអ្នក​មិនត្រូវ​បង្កជម្លោះ​ជាមួយ​អ្នកដទៃ​ឡើយ​ទោះ​រឿង​នោះ​តូចធំ​ពីព្រោះថា​មិន​ផ្តល់​ផលចំណេញ​ឡើយ ផ្ទុយ​មកវិញ​នាំ​ខាតបង់​រយៈពេល​យូរអង្វែង​ទៅវិញ​ទេ​។​នៅថ្ងៃនេះ​បើទោះបី​មាន​ក្រុមមនុស្ស​មក​និយាយ​បញ្ឆេះ​បញ្ហា​មិនត្រូវ​ជឿ​ដោយ​ខ្វះ​ការពិចារណា​ឡើយ ពីព្រោះថា​មានតែ​ការខាតបង់ ហើយ​គេ​ទទួលផល​ប្រយោជន៍​វិញ​ប៉ុណ្ណោះ ។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​លោកអ្នក​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ឃើញថា​មាន​ភាព​ធូរស្បើយ​ជាង​មុន​បន្តិច​វិញ ហើយ​មុខរបរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​ប្រពៃ​។
ចំពោះ​គូ​ស្នេហា​ប្រយ័ត្ន​អាចមាន​អ្នក​ទី​៣ ចូល​ជ្រៀតជ្រែក​ធ្វើឱ្យ​ចំណងស្នេហា​រង្គោះរង្គើ ៕

 

​ឆ្នាំថោះ​

 

​រាសី​ស្រុតចុះ​។​យីអ៊ុន​របស់លោក​អ្នក​ថ្ងៃនេះ​ពុំ​គាប់ប្រសើរ​ទេ ម្ល៉ោះហើយ​បើទោះបី​ជួប​បញ្ហា​អ្វី​ក៏ដោយ​មិនអាច​យក​ភាព​មួម៉ៅ​ក្តៅក្រហាយ​ដាក់ខ្លួន​បានឡើយ ព្រោះ​អាច​ជះឥទ្ធិពល​ណាមួយ​មកវិញ​ដែល​រក​នឹកស្មាន​មិន​ដល់​។​ក្នុង​រយៈពេល​នេះ​ត្រូវ​យកចិត្ត​ទុក​ដាល់​សុ​វត្តិភាព​ផ្ទាល់ខ្លួន ហើយ​មិនត្រូវ​លូកដៃ​រឿង​អ្នកដទៃ​ច្រើន​ឡើយ ប្រយ័ត្ន​កើតជា​រឿង​អាសន្ន​អន់ក្រ​ដល់​អាត្មា​ខ្លួន​វិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនគួរ​ទុកចិត្ត​អតិថិជន​ពេក​ទេ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​អសារ​ឥត​ការ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានតែ​ការ​តោះតើយ​និង​នឿយណាយ​ព្រោះតែ​ការ​មិនសូវ​ទុកចិត្ត​គ្នា​៕

 

​ឆ្នាំរោង​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើដំណើរ​ទៅណា​មក​ណា​មិន​ថា​ទីជិត​ឆ្ងាយ​ឡើយ​គឺ​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​សុ​វត្តិភាព​ខ្លួន​ជា​ចម្បង ពិសេស​បញ្ហា​សុ​វត្តិភាព​ការបើកបរ ឬ​បញ្ហា​សុខភាព​តែម្តង​។​ការប្រកប​ការងារ​លោក​អ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​បើ​ហាង​ថ្មី​ឬ​ចេញ​ធ្វើ​ជំនួញ​ថ្មី​ផ្លូវ​ឆ្ងាយ​ពុំ​សូវ​ផ្តល់​ផល​ល្អ​ទេ​ដូចនេះ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​ប្រសើរ​។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ពិសេស​ស្ត្រី​មិនត្រូវ​បណ្តោយ​ខ្លួនប្រាណ​មិន​គិត​នោះឡើយ​ត្រូវ​ចេះ​ប្រកាន់ខ្ជាប់​ប្រពៃណី​ផូរផង់​បើ​ពុំ​នោះទេ​លោកអ្នក​ពិតជា​ត្រូវ​រែកពន់​កម្មក្រាស់​នៅ​គ្រា​ខាងមុខ​ជាក់​ជាពុំខាន​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ល្អជា​មធ្យម​។ អំឡុង​ពេលនេះ​បុរស​មិនត្រូវ​បង្កបញ្ហា​ជាមួយ​ស្ត្រី​ឡើយ​ពីព្រោះថា​ងាយ​កើតជា​បញ្ហា​តូច​រីក​ជាធំ​ណាមួយ​ដែល​លោកអ្នក​មិនអាច​ស្មាន​ដល់​។​ទាំង​ស្ត្រី បុរស​ក្នុងអំឡុងពេល​នេះ​ជួប​បញ្ហា​តានតឹង​ច្រើន ដូចនេះ​រាល់​កិច្ចការងារ​តូចធំ​ត្រូវ​តាំងចិត្ត​អត់ធ្មត់ និង​ធ្វើ​ចិត្ត​ត្រជាក់​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការហូរចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការ​ជួញ​ធំដុំ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះថា​ងាយ​ចាញ់បោក​គេ​ណាស់​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

 

​ឆ្នាំមមី​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​រប​ស់មានភាព​លូតលាស់​គ្រាន់​គាប់ប្រសើរ ម្ល៉ោះហើយ​រាល់​បញ្ហា​អ្វីៗ​ក៏​អាច​ទទួលបាន​ផល​សម្រេច​តាម​ក្តី​បំណងប្រាថ្នា​សឹង​ទាំងអស់​។​ការប្រកប​ការងារ បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​លោកអ្នក​អត់ធ្មត់​បន្តិច ពិសេស​បុរស​មាន​គ្រោះ​យាយី ហេតុនេះ​ងាយ​ជួប​បញ្ហា​មិនល្អ​ជាង​សព្វមួយដង​។​បើ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​លូតលាស់​យឺត​ណាស់ ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​ធំៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ធូរ​ទៅរួច​។​
បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​យក​ភាព​រឹង​មានះ ឬ ចង់យក​ឈ្នះ​ចាញ់​ដាក់ខ្លួន​ច្រើនពេក​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ឈានចូល​ដល់​ការបែកបាក់​៕

 

​ឆ្នាំមមែ​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​នូវ​កំណាត់​ផ្លូវ​ឧបសគ្គ​ច្រើន​បន្តិច ហេតុនេះ​បើ​កើត​បញ្ហា​អ្វីមួយ​ឡើង​ត្រូវ​ចេះ​យកចិត្តទុកដាក់​ដោះស្រាយ​ទើប​បញ្ហា​តូច​មិន​រីក​ក្លាយ​ជាធំ​។​ការប្រកប​ការងារ​មាន​ភាព​ប្រទាំង​ប្រទើស ហើយ​តែង​ជួប​នូវ​បញ្ហា​ធ្វើ​ច្រើន​ខុស​ច្រើន​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ពុំ​សូវ​ចុះសម្រុង​គ្នា​ប៉ុន្មាន​ទេ ហើយ​ពិសេស​ងាយ​កើតរឿង​រាវ​ពា​ក្សស​ម្តី​ធ្ងន់​ស្រាល​ដល់​គ្នា​ផង​៕

 

​ឆ្នាំវក​

 

​រាសី​ខ្ពស់ត្រដែត​។​ទាំង​ស្ត្រី​បុរស​លោកអ្នក​ទោះ​ធ្វើ​អ្វីមួយ​គឺ​តែង​អាច​ស​ម្រ​ច​ដូច​ក្តី​ប្រាថ្នា​ត្រឡប់មកវិញ ហើយ​ក្រុមមនុស្ស​ក៏​តែង​ជួយ​ជ្រោមជ្រែង​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ផ្តល់​ផល​ល្អ​សម្រាប់​ទំនាក់ទំនង​ការងារ​ពីព្រោះថា​ផល​ល្អ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​លូតលាស់​គួរសម ហើយ​បើ​មានការ​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ស្រួល​ចិត្ត​។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

 

​ឆ្នាំរកា​

 

​រាសី​ល្អជា​មធ្យម​។ ក្នុង​ពេលនេះ​លោកអ្នក​មិនត្រូវ​លូកដៃ​ក្នុង​ការខ្ចី​បំណុល​គេ​ដោយ​មិន​មើលមុខ​ក្រោយ​ឡើយ​ប្រយ័ត្ន​តែ​ផុងខ្លួន​រកប្រាក់​កា​សស​ង​គេ​មិនទាន់​បង្កើតជា​រឿង​វណ្ឌ​ក​គ្មាន​នរណា​ជួយ​រួច​។​ថ្ងៃនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​សន្សឹមៗ​កុំ​បំបោល ហើយ​ឱ្យ​ប្រយ័ត្ន​សត្រូវ​ក្បែរ​ខ្លួន​បន្តិច​ព្រោះ​គេ​ងាយ​បង្ក​ផល​លំបាក​ដែល​ត្រូវ​រាប់​រង​ណាស់​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ជួញ​ធំដុំ​មិនសូវ​កាក់កប​ប៉ុន្មាន​ទេ​ពិសេស​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ឬ​ការបណ្តាក់ទុន​ហើយ​មិន​ហុច​ផល​អ្វី​មកវិញ​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា​រៀងៗ​ខ្លួន​៕

 

​ឆ្នាំច​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុង​ពេលនេះ​លោកអ្នក​មិនត្រូវ​មាន​អំនួត​ក្អេងក្អាង​ក្នុង​រឿង​អ្វីមួយ​ឱ្យសោះ ប្រយ័ត្ន​កើតរឿង​រ៉ាវ​បែរជា​ខាតបង់​លាភសក្ការៈ​វិញ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​មានការ​ចម្រើន​លូតលាស់​ឈានទៅ​មុខជា​លំដាប់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ឃើញថា​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​ផង ហើយ​បើ​លោកអ្នក​ចង់​បើក​ធ្វើ​ជំនួញ​តូចធំ​តែង​ទទួល​នូវ​ក្តី​សម្រេច​គ្រាន់​គាប់ចិត្ត​ផង​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កំពុងមាន​ភាពស្រស់​ស្រាយ និង​ផ្អែមល្ហែម​ចំពោះ​គ្នា​យ៉ាង​ល្អ​ប្រពៃ​៕

 

​ឆ្នាំកុរ​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ពាក់ព័ន្ធ​ទៅនឹង​រឿង​បញ្ហា​ប្រាក់កាស ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​ពេញចិត្ត​។​ទាំង​ស្ត្រី​បុរស​ផ្តល់​ផល​ល្អ​ក្នុងការ​ដំណើរ​កិច្ចការងារ​ដែល​នៅ​សេសសល់​ពីមុនមក និង ក្រៅពីនេះ​បង្កើត​ការងារ​ថ្មីៗ​ផង ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នាពេលនេះ​នៅតែ​ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​ចិញ្ចឹម​ឆ្នាំងបាយ​រស់​ស្រួលខ្លួន​ជាង​នេះ​។​
​ចំពោះ​គូ​ស្វាមីភរិយា​មានការ​យល់​ចិត្ត​និង​ល្អូកល្អិន​ចំពោះ​គ្នា​ប្រពៃ ៕