កូវីដ-១៩៖ ថ្ងៃនេះ អ្នកឆ្លងថ្មី ៣ នាក់, ជាសះស្បើយ ៣ នាក់, ស្លាប់ថ្មី គ្មាន

ដោយ:ទេព មង្គល / ភ្នំពេញ: ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា អ្នកឆ្លងជំងឺ កូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ៣ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ៣ នាក់ និងអ្នក​ស្លាប់ថ្មី គ្មាន។​ ក្នុងនេះ ករណីឆ្លងសហគមន៍ ​ ៣ នាក់ ក្នុងនោះ ជាករណីសុំវិញ្ញាបនបត្រ ចេញទៅ​ក្រៅប្រទេស , ករណីនាំចូលថ្មីពី ក្រៅប្រទេស គ្មាន។

គិតត្រឹមព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នេះ កម្ពុជា មានអ្នកឆ្លងសរុប ១៣៧.៩៩១ នាក់ , អ្នកជាសះស្បើយ ១៣៤.៩២៦ នាក់ និងអ្នកស្លាប់ ៣.០៥៦ នាក់។ ករណីឆ្លងសហគមន៍សរុប ១៦.១៧២ នាក់ , ករណីនាំចូល ពីក្រៅប្រទេសសរុប ២១.២៣៥ នាក់។

សូមរំលឹកថា បើគិតចាប់ពីថ្ងៃទី៨ ខែឧសភា មកដល់ថ្ងៃទី២៧ ខែមិថុនា គឺមានរយ:ពេល ៥១ ថ្ងៃជាប់គ្នា ដែល​គ្មានអ្នក​ឆ្លងជំងឺកូវីដ -១៩ ថ្មី។ ប៉ុន្តែចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី១៩ ខែតុលា មានអ្នកឆ្លងថ្មី ចំនួន ១.៧១៩ នាក់ ។ ដោយឡែក ចាប់ពីថ្ងៃ ២០ ដល់ ២៦ តុលា (រយៈពេល ៧ថ្ងៃ) មិនមានអ្នកឆ្លងថ្មីទេ (គឺនៅចំនួន ១.៧១៩ នាក់ ដដែល)។ តែឈានចូលថ្ងៃទី ២៧ តុលា ដល់ថ្ងៃទី៣០ ខែតុលា បែរជាឆ្លងថ្មី បណ្ដាលឱ្យចំនួនកើនឡើង ១.៧៣១នាក់ ជាសះស្បើយ ចំនួន ១.៧២៣នាក់​។

សូមអានសេចក្ដីជូនព័ត៌មាន ដូចមានខាងក្រោមៈ