​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក វ្ល៉ា​ឌី​មៀ ពូ​ទីន កំពុង​ប្រើ​រាងកាយ​ជំនួស​យ៉ាងតិច​បីនាក់ ដែល​បាន​ទទួល​ការវះកាត់​កែ​មុខមាត់​ឱ្យ​មើល​ទៅ​ដូច​គាត់ នេះ​បើ​យោង​តាម​ការអះអាង​របស់​​មេ​ចារកម្ម​អ៊ុ​យក្រែន ដែល​ប៉ាន់ស្មាន​ថា រាងកាយ​ទាំងនោះ​កំពុង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បិទបាំង​ការបាត់បង់​ការគ្រប់គ្រង​របស់​គាត់​នៅក្នុង​វិមាន​ក្រឹម​ឡាំង​។​

​ឧត្តមសេនីយ៍ទោ គី​រី​ឡូ ប៊ូ​ដា​នូវ (Kyrylo Budanov) ជា​ប្រធាន​ផ្នែក​ចារកម្ម​យោធា បាន​និយាយថា​រដ្ឋាភិបាល​អ៊ុយ​ក្រែន​មាន​ការងឿងឆ្ងល់​យ៉ាងខ្លាំង​ចំពោះ​យុទ្ធសាស្ត្រ​ឈ្លានពាន​ដ៏​មហន្តរាយ​​របស់​រុស្ស៊ី រហូតដល់​ថ្នាក់​ខ្លួន​ឆ្ងល់​ថា​តើ​លោកពូ​ទីន​នៅ​តែ​ធ្វើ​ការសម្រេចចិត្ត​សំខាន់ៗ​ដែរ​ឬ​យ៉ាងណា​។​

​លោក​បាន​និយាយថា “​មិន​ថា​លោកពូ​ទីន​អាក្រក់​ប៉ុនណា​ទេ​” ពី​អតីតកាល “​ក៏​គាត់​មិនមែន​ល្ងង់​ដល់​ថ្នាក់​នេះឡើយ​” ប៉ុន្តែ​នៅតែ​លើកឡើងថា សង្គ្រាម​របស់​រុស្ស៊ី “​មិនបាន​ធ្វើ​តាម​តក្កវិជ្ជា​ណាមួយ​ទេ​”​។​

​លោក​ប៊ូ​ដា​នូវបាន​បន្ថែមថា “​សំណួរ​ធំ​គឺ​ថា​តើ​ពូ​ទីន​ពិតប្រាកដ​នៅ​មាន​ជីវិត​ឬ​អត់​?

​ការផ្តល់​យោបល់​ដ៏​មិនធម្មតា​នេះ​បាន​កើត​ឡើង​នៅក្នុង​បទសម្ភាសន៍​ផ្តាច់មុខ​ជាមួយ​បុរស​ដែល​គេ​មើលឃើញថា​ជា​សត្រូវ​សាធារណៈ​លេខ ១ របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បន្ទាប់​ពី​ការវាយប្រហា​រ​ដ៏​បំផ្លិច​​បំផ្លាញ​ជា​បន្តបន្ទាប់​លើ​ផលប្រយោជន៍​រុស្ស៊ី ចំ​ពេល​មាន​ពាក្យ​ចចាមអារ៉ាម​ម្តង​ហើយ​ម្តងទៀត​អំពី​សុខភាព​របស់​ពូ​ទីន​។​

​លោក​ប៊ូ​ដា​នូវបាន​និយាយថា ពួកគេ​បាន​រកឃើញ​ពូ​ទីន​ជំនួស​កាលពី​អតីតកាល ដែល​ឈរ​ក្នុងនាម​គាត់​ក្នុង “​ឱកាស​ពិសេស​ជាច្រើន​” ប៉ុន្តែ​ឥឡូវនេះ​វា​គឺជា “​ការអនុវត្ត​ធម្មតា​ទៅហើយ​។ យើង​ដឹង​យ៉ាងច្បាស់​អំពី​មនុស្ស​បី​នាក់​ដែល​បន្ត​លេច​មុខ ប៉ុន្តែ​មាន​មនុស្ស​ជំនួស​ប៉ុន្មាន​នាក់​នោះ យើង​មិនដឹង​ទេ​។ ពួកគេ​ទាំងអស់គ្នា​បាន​ធ្វើ​ការវះកាត់​កែ​មុខមាត់​ដើម្បី​ឱ្យ​មើល​ទៅ​ដូចគ្នា​”​។​

“​រឿង​មួយ​ដែល​ធ្វើឱ្យ​ពួកគេ​ខុសគ្នា​គឺ​កម្ពស់​របស់​ពួកគេ​។ វា​អាច​មើលឃើញ​នៅ​ក្នុង​វីដេអូ​និង​រូបភាព​។ កាយវិការ ភាសា​កាយវិការ និង​ត្រចៀក​ផងដែរ ព្រោះ​ទាំងអស់នេះ​មាន​លក្ខណៈ​ប្លែក​គ្នា​សម្រាប់​មនុស្ស​គ្រប់រូប​”​។

​លោក​ប៊ូ​ដា​នូវ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ថា​តើ​ពូ​ទី​ន​បាន​បាត់​ខ្លួន​ដោយសារ​ជំងឺ​ឬ​ក្រោយ​ការតស៊ូ​អំណាច​នោះទេ​។ លោក​លាតត្រដាង​ថា វិមាន​ក្រឹម​ឡាំង​កំពុង​អស់​មី​ស៊ី​ល​នាំ​ផ្លូវ ហើយ​ជឿថា ប្រសិនបើ​អ៊ុយ​ក្រែន​ដណ្តើម​បាន​ទី​ក្រុងឃើ​សុន (Kherson) ភាគ​ខាងត្បូង​នោះ វា​អាច​មាន​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​ដល់​របប​រុស្ស៊ី​។​

​លោក​និយាយថា “​ការផ្លាស់ប្តូរ​គឺ​ចៀស​មិន​រួច​ទេ​” នៅ​ទីក្រុង​មូ​ស្គូ ដោយ​លើក​ហេតុផល​ថា ការមកដល់​នៃ​សណ្តាប់ធ្នាប់​នយោបាយ​ថ្មី​នៅក្នុង​ប្រទេស​រុស្ស៊ី​គឺជា​ផលប្រយោជន៍​នៃ “​ពិភព​អរិយធម៌​ទាំងមូល​” ហើយ​អំពាវនាវ​ឱ្យ​ចក្រភព​អង់គ្លេស​ធ្វើ​អ្វី​គ្រប់​យ៉ាង “​ដើម្បី​ពន្លឿន​ព្រឹត្តិការណ៍​ដែល​នឹង​កើត​ឡើង​មួយ​នេះ​”៕

​ពូ​ទីន​ជំនួស (​ឆ្វេង​) ធៀប​ជាមួយ​ពូ​ទីន​មែនទែន (​ស្តាំ​)​