​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​វាកចិរពស្ដ្រ​

(​វាកៈ​ចិ​រៈព័ស ឬ –​ពស់​)

​នាមសព្ទ​

( បា​. វាក​ចិ​រ + សំ​. វ​ស្ដ្រ​, វ > ព ) សំពត់​សំបកឈើ​; សំពត់​ធ្មៃ ។​

​វិប្បដិសារី​

(​វិ​ប​-​ប៉ៈ​ដិ​-​សា​រ៉ី​)

​នាមសព្ទ​

( បា​.; សំ​. វិ​ប្រតិ​សារិន៑ ) អ្នក​ដែលមាន​វិប្បដិសារៈ ។ បើ​ស្ត្រី​ជា វិប្បដិសារិនី ។​

​វិប្បដិសារៈ​

(​វិ​ប​-​ប៉ៈ​ដិ​-​សា​រ៉ៈ​)

​នាមសព្ទ​

( បា​. –​សារ ឬ សំ​. –​សារ ) សេចក្ដី​ក្ដៅក្រហាយ​ចិត្ត​, សេចក្ដី​នឹក​ស្ដាយក្រោយ​, សេចក្ដី​នឹក​តូចចិត្ត ព្រោះ​ដឹងខ្លួន​ជា​ខុស​
​មាន​វិប្បដិសារៈ ។ វិប្បដិសារកម្ម អំពើ​ដែល​នាំ​ឲ្យ​មាន​វិប្បដិសារៈ ( អំពើអាក្រក់ ) ។ វិប្បដិសារចិត្ត ចិត្ត​ដែលមាន​វិ​ប្ប​ដិ​សារ​: ។ វិប្បដិសារភាព ភាព​នៃ​វិប្បដិសារៈ​, ដំណើរ​នឹក​ស្ដាយក្រោយ ព្រោះ​ដឹងខ្លួន​ជា​ខុស ។ ល ។​

​វេឋនពស្ដ្រ​

(​វេ​-​ឋៈ​ន៉ៈ​ព័ស​)

​នាមសព្ទ​

( បា​. វេ​ឋ​ន​; សំ​. វេ​ឞ្ដ​ន ) សំពត់​សម្រាប់​ជួត​, ឈ្នួត​ក្បាល ( ម​. ព​. ពស្ដ្រ ឬ ពស្ដ្រា ផង ) ។​

​វេរប្បដិវេរ​

(​វេ​-​រុ័​ប​-​ប៉ៈ​-​ដិ​-​វេ​)

​នាមសព្ទ​

( បា​.; សំ​. វៃរ + ប្រតិ + វៃរ ) ដំណើរ​ចងពៀរ​តប​ពៀរ​, ការ​ចងពៀរ​ម្ដងម្នាក់ គឺ​ការដែល​អ្នកមួយ​ចងពៀរ​ទៅរក​ហើយ អ្នកមួយ​ត្រឡប់​ចងពៀរ​មករក​វិញ​
​វេរប្បដិវេរ​ជា​អំពើ​នាំ​ឲ្យ​បាន​សេចក្ដី​ទុក្ខ​វិនាស​ម្ដងម្នាក់ មួយ​មុន​មួយ​ក្រោយ . . . ។​