ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី៣០ តុលា ម្សិលមិញនេះ ព្រឹត្តិការណ៍បាល់ទាត់ ជម្រើសជើងឯក នៃពានរង្វាន់លីគ២ ត្រូវបានបញ្ចប់ហើយ ដោយបានទៅលើក្រុម អគ្គិសនីកម្ពុជា បន្ទាប់ពីយកឈ្នះ ខេត្តត្បូងឃ្មុំ ក្នុងលទ្ធផល ១ទល់០។

សូមបញ្ជាក់ថា កាលពីសប្តាហ៍ទី២១ ក្រុមអគ្គិសនីកម្ពុជា ក៏បានបំបាក់ក្រុមម្ចាស់ផ្ទះ សាលាកីឡាបាល់ទាត់ជាតិ យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៥ទល់១ កាលថ្ងៃអាទិត្យ ទី២៣ ខែតុលា កន្លងទៅ។

ក្រុមអគ្គិសនីកម្ពុជា ក្រោយពីទទួលបានជ័យជម្នះ និងក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់លីគ ២ ឆ្នាំ២០២២នេះ ក្រុមអគ្គិសនីកម្ពុជា បានឆ្លងកាត់ ២២​ ប្រកួត ឈ្នះ ១៦ ស្មើ​៣ និងចាញ់៣ និងមាន​ ៥១ ពិន្ទុ៕/V-PC