ដោយ : ប.ជ័យ / បន្ទាយមានជ័យ: នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ជ័យ ណារី ព្រមទាំងក្រុមការងារ បានចុះនាំយកស្បៀងអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជា គ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋចំនួន ២៣៨គ្រួសារ ដែលធ្លាប់រងគ្រោះទឹកជំនន់ នៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ក្រៅពីនោះ លោកអភិបាលខេត្តក៏បានប្រគេនគ្រឿងឧបភោគ បរិភោគ បច្ច័យមួយចំនួនដល់ព្រះគ្រូចៅអធិការវត្តជ័យឧត្តម ក្នុងឃុំស្រះជីក ស្រុកភ្នំស្រុក ។

ក្នុងសំណេះសំណាលនាឱកាសនោះ លោក អ៊ុ រាត្រី បានផ្ដាំផ្ញើការសួរសុខទុក្ខពី សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ មិនទុកអោយបងប្អូនប្រជាពលរដ្ឋលំបាកឡើយ។