ចិន​ផ្ដល់​រថយន្តក្រុង​១០០​គ្រឿង​បន្ថែមទៀត ដល់​សាលា​រាជធានី​ភ្នំពេញ

1293
ចែករម្លែក

(​ភ្នំពេញ​) ៖ ប្រទេស​ចិន នឹង​ផ្ដល់​រថយន្តក្រុង​ចំនួន​១០០​គ្រឿង ដែលជា​ជំនួយឥតសំណង​មកកាន់​សាលា​រាជធានី​ភ្នំពេញ​។​នេះ​បើតាម​លោក​ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ថ្លែងប្រាប់​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​មួយ​។​

​លោក មេ​ត មាស​ភក្តី បាន​ថ្លែងថា នេះ​ជា​លើកទីមួយ​ហើយ ដែល​ប្រទេស​ចិន បាន​ផ្តល់ជំនួយ​ជា​រថយន្តក្រុង​ថ្មី​១០០​គ្រឿង​មក​ឲ្យ​ប្រទេស​កម្ពុជា ដើម្បី​ដាក់​ឲ្យ​ដំណើរការ​នៅក្នុង​រាជធានី​ភ្នំពេញ​ជា​សារ​ធាណៈ ហើយ​រថយន្ត​ទាំងនោះ នឹង​មកដល់​កំពង់ផែ​ក្រុងព្រះសីហនុ នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៧ ខាងមុខ​។​

​អ្នកនាំពាក្យ​រូបនេះ​បន្ថែមថា រថយន្តក្រុង​ដែលជា​ជំនួយ​របស់​ចិន និង​ត្រូវដាក់​ឲ្យ​ដំណើរការ​នូវ​ខ្សែ​រត់​ថ្មី ដោយ​ខាង​សាលា​រាជធានី​ភ្នំពេញ បានរៀបចំ​សម្រាប់​រថយន្តក្រុង​ថ្មី ដែល​បន្ថែម​សម្រាប់​ខ្សែ​រថយន្ត​ដែលមាន​ស្រាប់​ចំនួន​៣​ខ្សែ​ហើយ​រថយន្ត​ដែល​ទទួលបាន​ថ្មី​ពី​ប្រទេស​ចិន អាចដាក់​បន្ថែម​លើ​រថយន្ត​ចាស់ ដើម្បី​កាត់បន្ថយ​ការរង​ចាំ​របស់​ប្រជាពលរដ្ឋ​និង​ចូលរួម​កាត់បន្ថយ​ការ​កក់​ស្ទុះ​ចរាចរណ៍​នៅ​ក្រុងភ្នំពេញ​។​

​គួរ​បញ្ជាក់ថា បច្ចុប្បន្ន​រាជធានី​ភ្នំពេញ មាន​រថយន្តក្រុង​ចំនួន​៥៧​គ្រឿង និង​មាន​ខ្សែ​រត់​ចំនួន​៣​ខ្សែ ដោយ​ខ្សែរ​ត់ទី​១ ចេញពី​ម្តុំ​ប្ញ​ស្សី​កែវ ត្រង់​គីឡូម៉ែត្រ​លេខ​៩ ឆ្ពោះ​ទៅដល់​វត្ត​ក្តី​តា​កុយ តាមផ្លូវ​ជាតិ​លេខ​១ រីឯ​ខ្សែ​ទី​២ ចេញពី​ផ្សារ​រាត្រី ទៅដល់​ក្រុង​តាខ្មៅ ខេត្តកណ្តាល ចំណែក​ខ្សែ​ទី​៣ ចេញពី​ផ្សារ​រាត្រី​ឆ្ពោះទៅ​រង្វង់​មូល​ចោមចៅ និង​មាន​ចំណត​រង់ចាំ​សរុប​ចំនួន​១៦៨​កន្លែង​៕

រថយន្ត​ទាំងនោះ នឹង​មកដល់​កំពង់ផែ​ក្រុងព្រះសីហនុ នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៧ ខាងមុខ​

ទីតាំងផ្សាយពាណិជ្ជកម្ម