ដោយៈ ជា សីហៈ/ភ្នំពេញៈ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនខេត្តកំពង់ឆ្នាំង ស្ថាប័ននេះបន្តបើកវគ្គហ្វឹកហ្វឺនជំនាញមូលដ្ឋានបច្ចេកទេសបោសសម្អាតមីនជំនាន់ទី១៤៣។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក បានអះអាងថា វគ្គហ្វឹកហ្វឺននេះ មានសិក្ខាកាមសរុបចំនួន១១៩នាក់ មានរយៈពេលហ្វឹកហ្វឺនទ្រឹស្តីនិងអនុវត្តនៅសាលាមានចំនួន៥៩ថ្ងៃ និងអនុវត្តន៍ជាក់ស្តែងតាមការដ្ឋានបោសសំអាតមីនចំនួន២១ថ្ងៃ ដោយចាប់ផ្តើមបើកវគ្គហ្វឹកហ្វឺនចាប់ពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។

មីននិងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជានៅបន្តនៅសេសសល់ នៅឡើយ ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងតែ ជំរុញនិងប្តេជ្ញាចិត្តដើម្បីបញ្ចប់បញ្ហានេះ នៅត្រឹមឆ្នាំ ២០២៥ ខាងមុខ៕/PC