ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ៖ ក្នុងសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យនៅក្នុងភូមិ ក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យកាលព្រឹកថ្ងៃទី ៣១ ខែ តុលា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១២ ស.ហ.វ ស្តីពីការបិទបញ្ជីចំណូល ចំណាយនិងការធ្វើ របាយការណ៍ បូកសរុប ការអនុវត្តចំណូលចំណាយ ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត រដ្ឋបាល ក្រុង ស្រុក និងឃុំ សង្កាត់។

កិច្ចប្រជុំនេះដឹកនាំដោយលោកបឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ លោកយុត ស្វិនី ប្រធានរតនាខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក លោកដែនរិទ្ធអភិបាលរងក្រុងសិរីសោភ័ណ មេឃុំ ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើន។

ក្នុងពិធីនេះលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា :តាមចរាចរណែនាំ លេខ ០១២ ស. ហ. វ ស្ដីពីការបិទបញ្ជី និងធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាជាតិឆ្នាំ២០២២ ដល់មន្ត្រីអ្នកប្រតិបត្តិថវិកាមកពីមន្ទីរពាក់ព័ន្ធផ្សេងៗគោលបំណងបង្ហាញអំពីរបៀបនៃការអនុវត្តសារាចរណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងដើម្បីពិនិត្យពិភាក្សានិងពន្យល់ណែនាំលើការប្រើប្រាស់និងបិទបញ្ជីចំណូល-ចំណាយថវិកាជាតិ សម្រាប់ឆ្នាំ២០២២ ឱ្យមានប្រសិទ្ធិភាព៕/PC