​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​ហុងកុង​ចាប់បាន​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​ច្រើន​បំផុត​ក្រោយ​រកឃើញ​ទំនិញ​ដឹក​មក​ពី​ម៉ិក​ស៊ិច​នេះ​លាក់​ក្នុង​កុងតេ​នឺ​ទំនិញ​មួយ​។​វា​មាន​តំលៃ​ជាង​១​ពាន់​លាន​ដុល្លារ​ហុង​​កុង​(១៨០​ដុល្លារ​អាម៉េរិក​) នេះ​បើ​តាម​អាជ្ញាធរ​បាន​ប្រកាស​កាល​ពី​ចុង​សប្តាហ៍​។​

​ពួក​មន្ត្រី​គយ​ហុងកុង​បាន​រកឃើញ​ថ្នាំ​មេតំ​ហ្វេ​តា​មីនទឹក​ចំនួន​១,៨​តោន​លាក់​ក្នុង​ធុង​ទឹកដូង​ដែល​ប្រុង​ដឹក​ទៅកាន់​អូស្ត្រាលី​ក្រោយ​ការពិនិត្យ​កម្ម​រស្មី​X​។​

​ការចាប់​បាន​ទំនិញ​ដែល​គេ​ជឿ​ថា​ពាក់ព័ន្ធ​នឹង​ក្រុម​ជួញដូរ​ថ្នាំញៀន​អន្តរជាតិ​ដ៏​ធំ​ណាមួយ កើត​ឡើង​នៅ​ពេល​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ចិន​នេះ​ឃើញ​កំណើន​នៃ​ការបង្ក្រាប​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​។​

​អធិការ​ជាន់​ខ្ពស់​លោក លី កា​-​មី​ញ​( Lee Ka-ming) ប្រធាន​ការិយាល័យ​ស៊ើបអង្កេត​ថ្នាំញៀន​ប្រចាំ​គយ​ហុងកុង​បាន​និយាយថា​« យើង​ជឿ​ថា​វា​ជា​មេតំ​ហ្វេ​តា​មីនរា​វ សុទ្ធ​កំរិត​ខ្ពស់ និង​ត្រូវបាន​នាំ​​មក​ពី​អាម៉េរិក​ខាងត្បូង​។​

​ទោះជា​រឹបអូស​បាន​ថ្នាំញៀន​ដ៏​សន្ធឹកសន្ធាប់ តែ​មិន​មាន​ការ​ចាប់បាន​ជនសង្ស័យ​ណា​ម្នាក់​ទេ​។​

​សូមបញ្ជាក់​ថា តាំងពី​មុន​មក​ក្នុងឆ្នាំនេះ ហុងកុង​បាន​រកឃើញ​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​កើន​ឡើង​ជាង​ពីរ​ដងធៀប​នឹង​ការ​ចាប់បាន​ពេញ​មួយ​ឆ្នាំ​មុន​ដោយ​ថ្នាំ​ញៀន​ជិត​បី​តោន​ត្រូវ​បា​រឹបអូស​​ដោយ​អាជ្ញាធរ​។​

​ការបង្ក្រាប​ចុងក្រោយ​នេះ​កើតឡើង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ផ្នែក​អនុវត្ត​ច្បាប់​ហុងកុង​ចាប់បាន​ថ្នាំញៀន​តំលៃ​៥,៩​លាន​ដុល្លារ​ដែល​លាក់​ក្នុង​គ្រឿងអគ្គិសនី និង​ក៏​មាន​គោលដៅ​ទៅកាន់​អូស្ត្រាលី​ផង​ដែរ​៕

​ថ្នាំញៀន​តំលៃ​១,១​ពាន់​លាន​ដុល្លារ​ហុងកុង​ត្រូវបាន​រកឃើញ​ក្នុងចំណោម​ទំនិញ​ដទៃទៀត​ក្នុង​កុងតេ​នឺមួយ​ក្រោយ​ការពិនិត្យក​ម្ម​រស្មី​X