ម្នាក់​ស្លាប់​និង​១៨​នាក់​បាត់​ខ្លួន បន្ទាប់ពី​ទូក​អន្តោប្រវេសន៍ ក្រឡាប់​លិច​នៅ​ឯនាយសមុទ្រ​ម៉ាឡេស៊ី​

957
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២​កក្កដា​ថា ម្នាក់​ស្លាប់​និង​មនុស្ស​១៨​នាក់​ផ្សេងទៀត​បាន​បាត់​ខ្លួន​បន្ទាប់ពី​ទូក​មួយ​ដែល​ដឹក​ជនអន្តោប្រវេសន៍​ឥណ្ឌូនេស៊ី​ខុស​​ច្បាប់​រាប់សិប​នាក់​បាន​ក្រឡាប់​លិច​នៅ​សមុទ្រ​ចិន​ខាងត្បូង​នៅ​ឯនាយសមុទ្រ​ម៉ាឡេស៊ី​។​

​ទូក​ដែល​ដឹក​មនុស្ស​៤៤​នាក់​នេះ បាន​ក្រឡាប់​លិច​កាលពី​យប់​ថ្ងៃអាទិត្យ នៅឯ​នាយ រដ្ឋ​Johor របស់​ម៉ាឡេស៊ី​ខណៈដែល​វា​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​ចេញពី​កោះ​Batam របស់​ឥណ្ឌូនេស៊ី ។​

​លោក Sanifah Yusof មន្ត្រី​កងទ័ពជើងទឹក​ជាន់ខ្ពស់​បាន​និយាយថា ស្ត្រី​ម្នាក់​ត្រូវបាន​រកឃើញ​លង់ទឹក​ស្លាប់​ខណៈដែល​មនុស្ស​២៥​នាក់​ផ្សេងទៀត​ត្រូវបាន​ជួយ​​សង្គ្រោះ​។​

​លោក​បាន​និយាយប្រាប់​សារព័ត៌មាន​AFP ថា ” ទូក​នេះ បាន​ដឹក​លើស​ចំណុះ ហើយ​ស្របពេល​មាន​អាកាសធាតុ​មិនល្អ​។ យើង​បាន​កំពុងធ្វើការ​សង្គ្រោះ​”៕

​ក្រុម​អ្នក​សង្គ្រោះ​ម៉ាឡេស៊ី សែង​សាកសព​ម្នាក់ ខណៈដែល​១៨​នាក់​ផ្សេងទៀត​បាត់​ខ្លួន បន្ទាប់ពី​ទូក​ក្រឡាប់​លិច​នៅ​ឯនាយសមុទ្រ​ម៉ាឡេស៊ី​

ទីតាំងផ្សាយពាណិជ្ជកម្ម