​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ កងកម្លាំង​រុស្ស៊ី​បាន​ប្រើ​កាំជ្រួច​វាយប្រហារ​បណ្តា​ទី​តាម​ថាមពល​នៅ​ទូទាំង​អ៊ុយ​ក្រែន​នៅ​ថ្ងៃ​ចន្ទនេះ ដោយ​បង្ក​ការ​ដាច់​ចរន្តអគ្គិសនី​និង​ដាច់​ការផ្គត់ផ្គង់​ទឹកស្អាត​​នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស​។​

​រោងចក្រ​វា​រី​អគ្គិសនី​ធំ​មួយ​នៅ​ក្រុងក្រេ​មេន​ជុ​ក​(Kremenchuk)​នៅ​អ៊ុយ​ក្រែ​នភាគ​កណ្តាលបាន​ស្ថិតក្រោម​ការវាយប្រហា​រ នេះ​បើ​តាម​ការបញ្ជាក់​ពី​អភិបាល​តំបន់ តែ​មិន​បាន​បញ្ជាក់ថា​រោងចក្រ​នេះ​​រង​ការខូចខាត​ឬ​យ៉ាងណា​ទេ​។​

​របាយការណ៍​គ្មាន​ការបញ្ជាក់​នៅលើ​បណ្តាញ​សង្គម​និង​សារព័ត៌មាន​ក្នុងស្រុក​បង្ហាញ​រោងចក្រ​វា​រី​អគ្គិសនី​នានា​ក៏​ត្រូវបាន​វាយប្រហារ​នៅ​តំបន់​ទីក្រុង​គៀវ តំបន់​អូ​ដេសា​(Odesa) និង​ហ្សា​ប៉ូរី​ហ្ស៍​ហ្សី​យ៉ា​(Zaporizhzhia) ព្រមទាំង​តំបន់​ឆែរ​កាស៊ី​(Cherkasy)​។​

​នៅ​មិនទាន់​មាន​របាយការណ៍​អំពី​ការស្លាប់​ឬ​រងរបួស​ពី​ការវាយប្រហារ​ទាំងនេះ​នៅឡើយ​ទេ តែ​ការផ្ទុះ​បានធ្វើអោយ​កក្រើក​រញ្ជួយ​បណ្តា​ទីក្រុង​រួមមាន​ទីក្រុង​គៀវ កន្លែង​ដែល​អ្នកស្រុក​បាន​និយាយថា អា​​គារ​ផ្ទះល្វែង​ជាង​៣៥០.០០០​គ្មាន​ចរន្តអគ្គិសនី ទឹក​និង​ប្រព័ន្ធ​ទូរស័ព្ទ​ក៏​មាន​បញ្ហា​នៅ​តំបន់​ខ្លះ​។​

​អភិបាលក្រុង​ខា​គី​វ​បាន​និយាយថា​កាំជ្រួច​បាន​ផ្តោត​លើ​ទីតាំង​ហេដ្ឋារចនាសម្ពន្ធ​សំខាន់​មួយ​ក្នុង​ទីក្រុង​។​«​ពួក​ភេរ​វករ​រុស្ស៊ី​ជា​ថ្មី​ទៀត​បាន​វាយប្រហារ​ដោយ​កាំជ្រួច​លើ​ទីតាំង​ថាមពល​នៅ​តំបន់​មួយចំនួន​​របស់​អ៊ុ​យក្រែន​។​កាំជ្រួច​ខ្លះ​ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​យន្តហោះ តែ​ខ្លះ​ធ្លាក់​ចំ​គោលដៅ​»​។​

​សូមបញ្ជាក់​ថា រុស្ស៊ី​បាន​បង្កើន​ការវាយប្រហារ​លើ​ហេដ្ឋារចនាសម្ពន្ធ​ថា​ម​ពល​និង​បណ្តា​ទីក្រុង​អ៊ុយ​ក្រែន​ចាប់តាំងពី​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូបន្ទោស​រដ្ឋាភិបាល​ទីក្រុង​គៀវ​ចំពោះ​ការផ្ទុះ​គ្រាប់បែក​លើ​ស្ពាន​​សំខាន់​មួយ​ដែល​ភ្ជាប់​តំបន់​គ្រី​ម៉េ​ទៅ​នឹង​រុស្ស៊ី​។​

រុស្ស៊ី​បាន​បង្កើន​ការវាយប្រហារ​លើ​ហេដ្ឋារចនាសម្ពន្ធ​ថា​ម​ពល​និង​បណ្តា​ទីក្រុង​អ៊ុយ​ក្រែន​ចាប់តាំងពី​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូបន្ទោស​រដ្ឋាភិបាល​ទីក្រុង​គៀវ​ចំពោះ​ការផ្ទុះ​គ្រាប់បែក​លើ​ស្ពាន​​សំខាន់​មួយ​ដែល​ភ្ជាប់​តំបន់​គ្រី​ម៉េ​ទៅ​នឹង​រុស្ស៊ី​

​ក្នុង​ហេតុការណ៍​ពាក់ព័ន្ធ​មួយ នាវា​ដឹក​ជញ្ជូន​ស៊ីវិល​ចំនួន​១២​គ្រឿង​បាន​ចាក​ចេញពី​កំពង់ផែ​អ៊ុយ​ក្រែន​កាលពី​ថ្ងៃច​ន្ទ​នៅ​ក្រោម​កិច្ចព្រមព្រៀង​ធញ្ញជាតិ​សមុទ្រ​ខ្មៅ ទោះជា​រុស្ស៊ី​បាន​ប្រកាស​ដក​ខ្លួន​ចេញពី​​កិច្ចព្រមព្រៀង​ដោយ​គ្មាន​កាលកំណត់​។​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា​ខ្លួន​ផ្អាក​ការចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នាំចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែន​នេះ និង​មិន​ធានា​សុវត្ថិភាព​នាវា​ស៊ីវិល​ដែល​ធ្វើដំណើរ​​ក្រោម​កិច្ច​ព្រមព្រៀង​នេះ​ឡើយ ក្រោយ​មាន​ការ​វាយប្រហារ​លើ​នាវា​រុស្ស៊ី​នៅ​សមុទ្រ​ខ្មៅ​៕

​នាវា​ស៊ីវិល​អ៊ុយ​ក្រែន​ចំនួន​១២​បាន​ចាកចេញ​ពី​កំពង់ផែ​អ៊ុយ​ក្រែន​កាលពី​ថ្ងៃច​ន្ទទៅ​កាន់​ទីផ្សារ​អន្តជា​តិ នៅ​ក្រោម​កិច្ច​ព្រមព្រៀង​ដែល​រុស្ស៊ី​ឈប់​សហការ​