​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​បញ្ចក្ខន្ធ​

(​ប៉័​ញ​-​ច័ក​-​ខ័ន​)

​នាមសព្ទ​

( បា​.; សំ​. បញ្ច​ស្កន្ធ ) ខន្ធ ៥ គឺ រូប​, វេទនា​, សញ្ញា​, សង្ខារ​, វិញ្ញាណ ។​

​បដិច្ចសមុប្បាទ​

(​ប៉ៈ​ដិ​ច​-​ចៈ​-​សៈ​ម៉ុ​ប​-​បាត​)

​នាមសព្ទ​

( បា​. ) ធម៌​ឬ​សភាវៈ​ដែល​កើតមានឡើង​ដោយសារ​បច្ច័យ គឺ​គ្រឿង​អាស្រ័យ​ទាក់ទង​តៗ​គ្នា ដូចជា​សង្ខារ​កើតមានឡើង ព្រោះ​មាន​អវិជ្ជា​ជា​បច្ច័យ​, វិញ្ញាណ​កើតមានឡើង ព្រោះ​មាន​សង្ខារ​ជា​បច្ច័យ ឬថា អវិជ្ជា​ជា​បច្ច័យ​នាំ​ឲ្យ​កើត​សង្ខារ​, សង្ខារ​ជា​បច្ច័យ​នាំ​ឲ្យ​កើត​វិញ្ញាណ ។ ល ។​
​ធម៌​ទាំងឡាយ​មាន​អវិជ្ជា​ជាដើម​ឈ្មោះថា បដិច្ចសមុប្បាទ ។​

​បាត់​

​កិរិយាសព្ទ​

​ខូច​, វិនាស​, អស់​, មិន​មាននៅ : បាត់ប្រាក់​, បាត់ដាន​, បាត់​ឈឺ​ហើយ​, បាត់ចង់​, បាត់គោ ឬ គោបា​ត់ . . . ។ បាត់ឈ្មោះ ខូច​ឈ្មោះ​ឬ​កំបាំង​ឈ្មោះ​លែង​លេចឮ ។ បាត់ដំបូលផ្ទះ ខាតបង់​វិនាស​ទ្រព្យធន​អស់​លែង​មានផ្ទះ​លំនៅ ។ បាត់ផ្សែង ឆ្ងាយ​មើល​ផ្សែង​ឬ​មើល​ធូលី​ហុយ​មិនឃើញ : ឆ្ងាយ​បាត់ផ្សែង​, លឿន​ទៅមុន​បាត់ផ្សែង ។ បាត់យស ខូច​យសស័ក្តិ​, ​អស់​បរិវារ​, អស់​គ្នីគ្នា ។ បាត់វិញ្ញាណ គាំង​វិញ្ញាណ​, ស្លន់​ភាន់ភាំង​គាំង​បាត់​សេចក្តី​ដឹង​ជាក់ ( ស្លាប់ ) ។ បាត់ស្មារតី គាំង​ស្មារតី​, ស្លន់​ភាន់ភាំង​គាំង​ស្មារតី​នឹក​មិនឃើញ ព្រោះ​ភ័យខ្លាច : ភ័យ​បាត់ស្មារតី ។ ល ។​

​បុគ្គល​

(​បុក​-​គល់​)

​នាមសព្ទ​

( បា​.; សំ​. បុ​ទ្គ​ល ) ចិត្ត​, វិញ្ញាណ​; រាងកាយ​, ខ្លួនប្រាណ​; សត្វលោក​ទួទៅ​ទាំងអស់​ដែលមាន​ចិត្ត​មាន​វិញ្ញាណ​
​បុគ្គល​ប្រុស​ស្រី ។​
​ក្នុង​វិន័យ​ខាង​ព្រះពុទ្ធសាសនា ហៅ​ភិក្ខុ ១ រូប​ថា បុគ្គល ។ ព​. សា​. រូប​សាកសព​ស្រស់​នៃ​មនុស្ស ក៏​ហៅ បុគ្គល ដែរ ។​

​ផស្សាហារ​

(​ផ័ស​-​សាហា​)

នាមសព្ទ​

( បា​.; សំ​. ស្ប​ឝ៌ា​ហារ ) អាហារ​គឺ​ផស្សៈ ឬ​ផស្សៈ​ដែល​ទុកជា​អាហារ​មួយ​ប្រភេទ​សំដៅយក​ការ​ប៉ះ​ប្រសព្វ​គ្នា​នៃ​អាយតនៈ​ខាងក្នុង​និង​ខាងក្រៅ​ដែលមាន​វិញ្ញាណ​ជា​បច្ច័យ . . . ។​