ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​វិចារណញ្ញាណ​

(–​រ៉ៈ​ណ័​ញ​-​ញាន​)

​នាមសព្ទ​

( បា​. ) ញាណ ឬ​ប្រាជ្ញា​ជា​គ្រឿង​ត្រិះរិះ​រាវរក​ហេតុផល​ឲ្យ​ឃើញច្បាស់​ឬ​ឲ្យ​ស្គាល់​ខុសត្រូវ​
​បុគ្គល​ប្រកបដោយ​វិចារណញ្ញាណ​រមែង​ធ្វើការ​គ្រប់យ៉ាង ឲ្យ​សម្រេចបាន​ដោយ​ល្អ​ប្រពៃ ។​

​កាយ​

​នាមសព្ទ​

( បា​. ) រូប​ដែលជា​ទីប្រជុំ​អាការ ៣២ មាន​សក់​, រោម​, ក្រចក​ជាដើម រួមទាំង​អស់​ហៅថា កាយ ។ កាយគន្ថៈ ( កា​យ៉ៈ​-​គ័ន​-​ថៈ ) ឈ្មោះ​កិលេស​មួយ​ពួក​ដែល​រួបរឹត​នូវ​កាយ​មាន​អភិជ្ឈា​កាយគន្ថៈ ជាដើម ។ កាយគតាសតិ ស្មារតី​ដែល​តាំងនៅ​ក្នុង​កាយ​, សេចក្តី​ពិចារណា​ក្នុង​រូប​កាយ ។ កាយប្បស្សទ្ធិ ( កា​-​យ៉ាប់​-​បុ័​ស​-​សាត់​-​ធិ ) សេចក្តី​ស្ងប់​កាយ​, សេចក្តីសុខ​ស្រួល​កាយ ។ កាយប្បសាទ (—​ប៉ៈ​- សាត ) បសាទ​របស់​កាយ ( ម​. ព​. បសាទ ផង ) ។ កាយពន្ធន៍ (—​ពន់ ) ចីវរ​សម្រាប់​ចង​កាយ គឺ​វត្ថ​ពន្ធន៍​ចង្កេះ ។ កាយមោនេយ្យៈ សេចក្តី​ស្ងៀម​នៃ​កាយ គឺ​មិន​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ ។ កាយឫទ្ធិ ឫទ្ធិ​នៃ​កាយ ។ កាយវិកល ការ​វិកល​នៃ​រាងកាយ​, ការ​ខូច​ពិ​រា​ពិការ​នៃ​កាយ ។ កាយវិការ ការ​កម្រើក​នៃ​កាយ​, ចលនា​នៃ​កាយ ។ កាយវិញ្ញត្តិ ( ម​. ព​. កាយវិការ ) ។ កាយវិញ្ញាណ សេចក្តី​ដឹង​ច្បាស់​នូវ​អារម្មណ៍​តាម​ទ្វារ​កាយ គឺ​កាយ​ធាតុ​និង​ផោដ្ឋព្វ​ធាតុ​ដែលមាន​ការប៉ះទង្គិច​គ្នា​នាំ​ឲ្យ​កើត​សេចក្តី​ដឹង​ឡើង ។ កាយវិវេក សេចក្តី​ស្ងប់ស្ងាត់​នៃ​កាយ ( ម​. ព​. វិវេក ) ។ កាយ​សម្ផស្ស ការប៉ះពាល់​នូវ​ផោដ្ឋព្វារម្មណ៍​ដោយ​កាយ ។ កាយសុខ សេចក្តី​សុខកាយ ។ កាយសោចេយ្យៈ សេចក្តី​ស្អា​តនៃ​កាយ​គឺ​ការមិន​ប្រព្រឹត្ត​ធ្វើអំពើ​ទុច្ចរិត​ដោយ​កាយ ។ កាយានុបស្សនា ការពិចារណា​ឃើញ​រឿយៗ នូវ​កាយ​ថា​ជា​រូប​មិន​ទៀង​ជាដើម ។ កាយិកទុក្ខ ( កា​-​យិ​-​កៈ​—) សេចក្តី​លំបាក​ដែល​ប្រព្រឹត្ត​ទៅក្នុង​កាយ​, ទុក្ខ​ខាង​រូប​កាយ ។ កាយិកសុខ សេចក្តីសុខ​ខាង​រូប​កាយ ។ ល ។​

​ខន្ធ​

(​ខ័ន​)

​នាមសព្ទ​

( បា​.; សំ​. ស្កន្ធ ) ក​; ដើម​; គំនរ​; ពួក​, កង​, ប្រជុំ​; កំណត់​
​ខន្ធ ៥ គឺ​រូបក្ខន្ធ​, វេទនាខន្ធ​, សញ្ញាខន្ធ​, សង្ខារក្ខន្ធ​, វិញ្ញាណក្ខន្ធ ។ ទម្លាយ​ខន្ធ ឬ រំលាងខន្ធ គឺ​ស្លាប់​។ រំលត់​ខន្ធ គឺ​ចូល​និព្វាន ។​

​ខាប​

​កិរិយាសព្ទ​

​ហៅ ឬ អន្ទង​ព្រលឹង ឬ ប្រែ​វិញ្ញាណ​អ្នកដទៃ​ដោយ​មន្ត គាថា ។​

​ចក្ខុ​

(​ច័ក​-​ខុ​)

​នាមសព្ទ​

(​បា​.; សំ​. ចក្សុ​ស៑​) អាយតនៈ សម្រាប់​មើល សម្រាប់​ឃើញ​រូប​ផ្សេងៗ (​ភ្នែក​) ។ ចក្ខុន្ទ្រិយ (​ច័ក ខុន​-​ទ្រី​) ឥន្ទ្រិយ​គឺ​ភ្នែក (​ភ្នែកមាន​ភ្នាក់ងារ​ជាធំ​ខាង​ការ​ឃើញ​) ។ ចក្ខុទ្វារ ទ្វារ​ភ្នែក​។ ចក្ខុនិមិត្ត (—​មិ​ត​) ភ្នែក​ជា​គ្រឿង​សម្គាល់ ឬ ជាហេតុ​នៃ​រូបារម្មណ៍​។ ចក្ខុបថ (—​បៈ​-​ថៈ ឬ —​បត់​) ន​. គន្លង​នៃ​ភ្នែក​, ខ្សែ​ជាប់​ពី​ភ្នែក​ទៅ ដែលជា​ផ្លូវ​នៃ​រូបារម្មណ៍ ។ ចក្ខុបសាទ ឬ ចក្ខុប្រសាទ (—​ប៉ៈ​សាត ឬ —​ប្រសាត​) តួ​ប្រ​ស្រី​ថ្លា​មាន​សណ្ឋាន​តូច (​ក្នុង​គម្ពីរ​ខាង​ពុទ្ធសាសនា​ថា មាន​ប្រមាណ​ប៉ុន​ក្បាល​ចៃ​) ដែល​តាំងនៅ​ត្រង់​កណ្ដាល​កែវភ្នែក​; ប្រសាទ​នេះហើយ​ដែល​នាំ​ឲ្យ​ភ្លឺ​មើលឃើញ​រូប​ផ្សេងៗ​, បើ​ខូច​ប្រសាទ​នេះហើយ ក៏​មើល​អ្វី​ពុំ​ឃើញ​ហៅថា ងងឹត ឬ ខ្វាក់​។ ចក្ខុរោគ រោគ​ក្នុង​ភ្នែក​, រោគ​ដែល​កើត​ក្នុង​ភ្នែក​, ជម្ងឺ​ភ្នែក​។ ចក្ខុវិកល (—​វិ​-​កល់​) ន​. ឬ គុ​. វិកល​នៃ​ភ្នែក​; ការ​ខ្វាក់ភ្នែក​; ដែលមាន​ភ្នែក​វិកល ។ ចក្ខុវិញ្ញាណ សេចក្ដី​ដឹង​ដែល​កើតឡើង​ព្រោះ​អាស្រ័យ​ភ្នែក សំដៅ​ចំពោះ​ត្រង់​ដែល​រូប​មក​ប៉ះ​នឹង​ចក្ខុ ហើយ​កើត​ឡើងជា​សេចក្ដី​ដឹង ។ ចក្ខុសម្ផស្ស (—​ស័​ម​-​ផ័ស ឬ —​សំផស់​) ដំណើរ​ដែល​ចក្ខុ​និង​រូប​ព្រមទាំង​វិញ្ញាណ​ខ្ទប់​គ្នា ។ ចក្ខ្វាយតនៈ (​ច័ក​-​ខ្វា​-​យ៉ៈ​-​តៈ​-​ន៉ៈ​) អាយតនៈ​គឺ​ចក្ខុ (​ម​. ព​. អាយតនៈ ផង​) ។​