ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​សប្ដប្រករណ៍​

(​ស័​ប​-​ប្ដៈ​ប្រៈក ឬ ត​. ទ​. ស្រ​. ស័​ប​-​ប្រ​-​ក​)

​នាមសព្ទ​

( សំ​. សប្ត + ប្រក​រណ​; បា​. សត្តប្បករណ ) គម្ពីរ ៧ ។ ពាក្យ​ហៅ​ធម៌​ព្រះ​អភិធម្ម ៧ គម្ពីរ ដែល​ស្រង់​បាលី​សង្ខេប​មក​រៀបរៀង សម្រាប់​សូត្រ​ក្នុងពេល​ខ្លី ( ព​. ពុ​. )
​និមន្ដ​លោក​ដារ​សប្ដប្រករណ៍ ( ម​. ព​. សត្តប្បករណ៍ ផង )​។​

​ស្ដារ​

(​ជើង ដ​)

​កិរិយាសព្ទ​

​បាច​ឬ​ដង​យក​ទឹក​ចេញ ឲ្យ​ស្រាល​, ​ឲ្យ​ស្អាត​
​ស្ដារទូក​, ​ស្ដារអណ្ដូង ។​
​កកាយ​ឬ​កើប​យកចេញ​ឲ្យ​អស់​
​ស្ដារបង្គន់​, ​ស្ដារជង្រុក ( ស្រូវ ) ។​
​បាញ់​ល​មើល ឲ្យ​អស់​ច្រែះ​, ឲ្យ​ថ្នឹក ឲ្យ​ស៊ាំសាច់​
​ស្ដារកាំភ្លើង ។​
​ព​. ​ប្រ​. ​ស្ដារកិលេស ជម្រះ​កិលេស ។ ស្ដារចិត្ត ជម្រះចិត្ត​, ​ធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ ។​ល​។​

​ស្ដុកស្ដុរ​

(​ជើង ដ ទាំងពីរ​ព្យាង្គ​)

​នាមសព្ទ​

​ឈ្មោះ​ឈើ​ធំ​មួយ​ប្រភេទ សំបក​ក្រាស់​, ​ផ្លែ​តូចៗ​មូលៗ​ជា​ចង្កោមៗ អ្នកស្រុក​ខ្លះ​ប្រើ​ស្ងោរ​បរិភោគ ( ហៅ​ក្លាយជា ស្ដុក​ស្ដោរ ក៏មាន ) ។​

​ស្ដេចដើរ​

(​ជើង ដ​)

​នាមសព្ទ​

​ឈ្មោះ​បទ​ភ្លេងខ្មែរ​បុរាណ​មួយ​មេ​
​ភ្លេង​ស្ដេចដើរ ។​

​ស្ដេចត្រាញ់​

(​ជើង ដ​)

​នាមសព្ទ​

​ចៅហ្វាយស្រុក​ស័ក្ដិ​១០ ហ៊ូពាន់ ( ហៅថា ១០ ហ៊ូពាន់​ក្នុង ) នៅ​ប្រទេស​កម្ពុជា​ក្នុង​រជ្ជកាល​ព្រេងនាយ ជា​មេទ័ព​ធំ ហៅថា​ស្ដេច​សឹក​មានអំណាច​កាប់សម្លាប់​បាន​ក្នុង​នាទី​របស់ខ្លួន​; ក្នុងប្រទេស​កម្ពុ​ជានា​សម័យបុរាណ​ព្រេងនាយ​នោះ មាន​ស្ដេចត្រាញ់​៥​ស្រុក​គឺ ១- ស្រុក​កំពង់ស្វាយ មាន​ងារ​ជា អ្នក​ឲ​ក​ញ៉ា​តេ​ជោ​បុ​រា​រាជ . . .; ២- ស្រុក​ពោធិ៍សាត់​មាន​ងារ​ជា អ្នក​ឲ​ក​ញ៉ា​សួគ៌ា​លោក . . . ; ៣- ស្រុក​ទ្រាំង រួម​ទ្រាំង​ត្រើយ​ខាងត្បូង​និង​ទ្រាំង​ត្រើយ​ខាងជើង​ជា​ស្រុក​តែមួយ មាន​ងារ​ជា អ្នក​ឲ​ក​ញ៉ា​ពិស្ណុលោក . . . ; ៤- ស្រុក​ត្បូងឃ្មុំ មាន​ងារ​ជា អ្នក​ឲ​ក​ញ៉ា​អជ៌ុន ( ហៅ​ក្លាយជា អរជូន ) . . . ; ៥- ស្រុក​បាភ្នំ​ទាំង ២ ផ្នែក​គឺ ខាង​ត្រើយ​និង​ខាង​កោះ រួម​ជា​ស្រុក​តែមួយ​មាន​ងារ​ជា អ្នក​ឲ​ក​ញ៉ា​ធ​ម្មា​តេ​ជោ . . . ។ កាលបើ​ប្រទេស​មាន​សង្គ្រាម ស្ដេចត្រាញ់​ទាំង ៥ នេះ ត្រូវ​ទទួល​រ៉ាប់រង​រក្សា​ការពារ​ប្រទេស​ដោយ​ពេញ​សមត្ថភាព​រៀងរាល់​ខ្លួន ។​ល​។​