ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ចិត្ត​

​នាមសព្ទ​

(​សំ​. បា​.) ធម្មជាត​សម្រាប់​សន្សំ​អារម្មណ៍​, សម្រាប់​គិត គឺ​វិញ្ញាណ​
​ចិត្តត្រង់​, ចិត្តវៀច​; ចិត្តល្អ​, ចិត្តអាក្រក់ ។​ល​។​

​គុណសព្ទ​

(​បា​. ចិត្ត​; សំ​. ចិត្រ​) ដែល​គេ​វិ​ចិត្ត​ហើយ​, ដែល​គេ​ធ្វើ​ដោយ​ផ្ចិតផ្ចង់​រួចស្រេច​ហើយ (​ម​. ព​. ពិ​ចិត្ត ឬ វិចិត្រ ទៀតផង​) ។ ច្រើន​ប្រើ​ជា គុ​. ជាង​; ផ្សំ​ជាមួយនឹង​នាមសព្ទ​ដទៃ​ឲ្យ​ជា​បទ​សមាស​បាន តាម​គួរ​ដល់​ការប្រកប​, ដូចជា ចិត្តកម្ម រូបភាព​, រូប​ដែល​គេ​គូរ​, ដែល​គេ​ឆ្លាក់​, គំនូរ​, ចម្លាក់​… ។ ចិត្តការ ឬ ចិត្រការ្យ (–​កា​) ឬក៏ ចិត្រករ ជាងគំនូរ​, ជាង​លាបថ្នាំ​រំលេចព័ណ៌ … (​ស្ដ្រី​ជា ចិត្តការិកា​) ។ ចិត្តវិជ្ជា ឬ ចិត្រវិទ្យា វិជ្ជា ឬ វិទ្យា​ខាង​ការ​វិចិត្រ ។​ល​។​ល​។​

​ច្យុតិ​

​នាមសព្ទ​

(​សំ​.) កិរិយា​ឃ្លាត​, របូត​, កិរិយា​ឃ្លាត​វិញ្ញាណ គឺ​សេចក្ដីស្លាប់ (​ម​. ព​. ចុតិ​, ច្យុត​) ។​

​ជិវ្ហាបសាទ​

(​ជិ​វ​-​ហា​ប៉ៈ សាត​)

​នាមសព្ទ​

( បា​.; សំ​. ជិ​ហ្វា​ប្រសាទ ) បសាទ​របស់​អណ្ដាត​, សម្ផស្ស​អណ្ដាត សម្រាប់​ដឹង​រស​ផ្សេងៗ ។ ជី​វ្ហា​វិញ្ញាណ សេ​ក្ដី​ដឹង​ច្បាស់​នូវ​រសជាតិ​ដោយសារ​អណ្ដាត ។ ជិវ្ហិន្ទ្រិយ ( ជិ​វ​-​ហិន​ទ្រី ) ឥន្ទ្រិយ គឺ​អណ្ដាត ( ម​. ព​. ឥន្ទ្រិយ ផង ) ។​

​ញ​

​ព្យញ្ជនៈ​ទី​៥​ក្នុង​វគ្គ​ទី​២ ជា​សក​ដ្ឋា​ន​នាសិកដ្ឋានជៈ មាន​សំឡេង​កើត​ក្នុងឋាន​២​គឺ ពិតាន​និង​ច្រមុះ ។ ញ នេះ​ខ្មែរ​ប្រើ​បាន​សំឡេង​២ គឺ ជា​ឃោសៈ​ក៏បាន ជា​អឃោសៈ​ក៏បាន ដូចជា ញក​, ញាតិ​, ញៀត ជាដើម​ជា​ឃោសៈ​; ញ៉ម​, ញ៉ាម​, ញ៉ាំង​, ញ៉េះ​, ញ៉ោះ ជាដើម ជា​អឃោសៈ​, កញ្ញា​, សញ្ញា ( ―​ក័​ញ​-​ញ៉ា​, ស័​ញ​-​ញ៉ា ) ជាដើម ជា​អឃោសៈ ។ កាលបើ​មាន​អក្សរ​តួ​ដទៃ​រៀង​ពី​ខាងដើម ត្រូវតែ​តម្រួត​តួ​ឯង​ជា ញ្ញ ខាន​ពុំបាន ដូចជា កញ្ញា​, សញ្ញា​, បញ្ញា​, វិញ្ញាណ ។ ល ។​

​នាមសព្ទ​

​ឈ្មោះ​ឈើ​មាន​ផ្លែ​ប្រើ​ជា​ថ្នាំ​ឬ​ជា​អាហារ ស្លឹក​ក៏​ប្រើ​ជា​អាហារ​បាន​; ញ​មាន​ពីរ​ប្រភេទ​គឺ ញស្រុក មួយ​, ញ​ព្រៃ មួយ​; ញ​ព្រៃ​នឹង​ប្រើ​ផ្លែ​ឬ​ស្លឹក​ជា​អាហារ​ពុំ​បានទេ ។​

​គុណសព្ទ​

​ដែលមាន​សណ្ឋាន​ដូច​ផ្លែ ញ​
​ដោះញ​, ស្ត្រី​ដោះញ ( ប្រើ​ចំពោះតែ​ដោះ​ស្ត្រី ) ។​

​ដួង​

​នាមសព្ទ​

​ដង្កូវ​ពួក​មួយ ច្រើន​កើត​ក្នុង​ឈើពុក​, ក្នុង​ដី​ធូរ​សើម ដែលមាន​ជី​ខ្លាំង​, ក្នុង​ដើម​វល្លិ​មាន​វល្លិ​ខ្ញែ​ជាដើម​. . . ។ ឈ្មោះ​ប្រាក់​សម្រាប់​ចាយ​មួយបែប មាន​រូបសណ្ឋាន​ស្រដៀង​នឹង​រូប​ដង្កូវ​ដួង​, មានប្រើ​តែ​ពី​ក្នុងសម័យ​បុរាណ : ប្រាក់ដួង ។ អ្វីៗ ដែលមាន​រូបសណ្ឋាន​មូល​ភ្លឺ​, រុងរឿង : ដួងព្រះអាទិត្យ​, ដួងព្រះចន្ទ្រ ឬ ដួងខែ​, ដួងតារា ឬ ដួងផ្កាយ​, ដួង​ត្រា ។ ដួងចិត្ត ឬ ដួងចៃ ( ស​. ចៃ “​ចិត្ត​” ) ហទយវត្ថុ​, តួ​ចិត្ត ( ចិត្ត​១​ដួង គឺ​តួ​ចិត្ត​មួយ​ដែល​កើតឡើង ) ។ ដួងជីវន្ត​, ដួងជីវា ឬ ដួងជីវ៉ា​, ដួងជីវិត​,​ដួងជីវិន តួ​ជីវិត​; ពាក្យ​ហៅ​ស្ត្រី​ជា​គូ​ស្នេហា ស្រឡាញ់​ស្មើ​ជីវិត ( ម​. ព​. ជីវន្ត​, ជីវិត​, ជីវិន ផង ) ។ ដួងវិញ្ញាណ តួ​វិញ្ញាណ ។ ដួងសមរ ពាក្យ​ហៅ​ស្ត្រី​ជា​គូ​កម្សត់​ដែល​រួម​ស្លា​ប់រស់​ជាមួយគ្នា​; ហៅ​ក្លាយ​តាម​សៀម​ថា ដួង​សម៉​ន ក៏មាន​ខ្លះ ( ម​. ព​. សមរ ផង ) ។​