​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ស្រងាកស្ដាប់ផ្គរ​

(​ស្រ​ង៉ា​ក​—)

​នាមសព្ទ​

​ឈ្មោះ​បទ​ភ្លេងបុរាណ​ខ្មែរ​មួយ​មេ អ្នក​ច្រៀង​ផ្ដើម​ទំនុក​ថា ស្រងាកស្ដាប់ផ្គរ . . . ​ផ្គរលាន់​គ្រុមៗ . . . ។​

​ហដ្ដចោរក​

(​ហ័ត​-​ដៈ​ចោ​រ៉ក់​)

​នាមសព្ទ​

( សំ​. ហ​ដ្ត “​ផ្សារ​; ទី​លេង​មហោស្រព​; ទីប្រជុំជន​” +​ចោរ​ក “​អ្នក​លួច​, អ្នក​ឆក់​” ) ចោរ​អ្នក​លួច​ឆក់យក​អីវ៉ាន់​គេ​ក្នុង​ផ្សារ​ឬ​ក្នុង​ទីតាំង​របស់​សម្ងាច​ឲ្យ​មហាជន​មើល​( បើ​ស្ត្រី​ជា ហដ្ដចោរិកា​) ។ ព​. កា​.​ថា​
​ហដ្ដចោរក វា​រែង​លប​ឆក់ ទ្រព្យ​គេ​ឥត​ក្រែង ច្រើនតែ​គេ​ចាប់ បាន​ខ្លួន​ពុំលែង ទ្រព្យ​ឆក់​ជាក់ស្តែង ជា​ព័ស្តុ​នៅ​ដៃ ។ រួច​ពី​ជាប់គុក នៅតែ​លុយ​លុក ឆក់​ទៀត​ទាំង​ថ្ងៃ ត្រូវ​កូនប្រុស​ស្រី ជៀស​កុំ​ប្រាស្រ័យ នឹង​ជន​ចង្រៃ នេះ​ដោយ​ដាច់ខាត ។​

​អដ្ដប្រតិភូ​

(​អ័ត​-​ដៈ​ប្រៈ​—)

​នាមសព្ទ​

( បា​. សំ​. ) អ្នកធានា​រឿងក្ដី​, អ្នក​ថណាយ​ក្ដី​, អ្នក​កាន់​ក្ដី​, ស្មាក្ដី ( ព​. កា​. )
​អដ្ដប្រតិភូ ត្រូវជា​វិញ្ញូ ដឹង​ការណ៍​ខុស​គាប់ កុំ​ល្មោភ​តែ​លាភ ក្រសាវ​ប្រញាប់ កាន់​ក្ដី​ខុសច្បាប់ ស្លាប់ប្រយោជន៍​ខ្លួន ។ ម​. ព​. ប្រតិភូ ផង ។​

​អដ្ឋបរិក្ខារ​

(​អ័ត​-​ឋៈ​ប​រ៉ិ​ក​-​ខា​)

នាមសព្ទ​

( បា​. ) គ្រឿង​ប្រើប្រាស់ ៨ យ៉ាង សម្រាប់​ព្រះពុទ្ធ​និង​បព្វជិត​ពុទ្ធសាសនិក​ត្រូវមាន​គឺ សង្ឃាដី​, ឧត្តរា​ស​ង្គ ( ចីពរ ), អន្តរវាសក ( ស្បង់ ), កាយពន្ធនៈ ( វត្ថពន្ធចង្កេះ ), បាត្រ ( ព្រមទាំង​ស្លោក​និង​យោគ​ផង ), កាំបិត​កោរ ( ព្រមទាំង​ថ្មសំលៀង​ផង ), ម្ជុល ( ព្រមទាំង​បំពង់ម្ជុល​និង​ចេស​ផង ), តម្រងទឹក ( ទាំង​តួ​និង​សំពត់​សម្រាប់​ត្រង​ផង ); ឯ​បរិក្ខារ​ក្រៅពីនេះ​ក៏​ជា​គ្រឿង​ប្រើប្រាស់​ដែរ ហៅថា បរិក្ខារ​ពិសេស ពុំ​រាប់​ថា​ជា​អដ្ឋបរិក្ខារ​ឡើយ ( ព​. វិ​. ពុ​. ) ។ ម​. ព​. បរិក្ខារ ផង ។​

​អណ្ដាតត្រកួត​

​នាមសព្ទ​

(​ព​. ប្រ​.) ឈ្មោះ​ឈើ​មួយ​ប្រភេទ​ប្រើការ​ធ្វើជា​ថ្នាំ​រម្ងាប់រោគ (​តាម​តម្រា​ពេទ្យ​ខ្មែរ​បុរាណ​)​។​

​គុណសព្ទ​

​ដែលមាន​សម្ដី​រើរុះ​; ( មើល​ក្នុង​ពាក្យ អណ្ដាត ) ។​