​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

អណ្ដាតសមុទ្រ​

​នាមសព្ទ​

( ព​. ប្រ​. ) ឆ្អឹងទ្រូង​ត្រី​មឹក​មាន​រូបសណ្ឋាន​ស្រដៀង​នឹង​អណ្ដាត សម្បុរ​-​ស សាច់​រឹង​ច្រាញ​គគ្រាតៗ ប្រើការ​ជា​ថ្នាំ​ត្រជាក់ ឬ​ប្រើការ​ដុសខាត់​លោហជាតិ​ជាដើម​
​ដើរ​រើស​អណ្ដាតសមុទ្រ​ដែល​រលក​បោក​ផាត់​មក​ទើរ​លើដី​នារ ។​

​អណ្ដើរ​

នាមសព្ទ​

( ព​. បុ​. ) ជណ្ដើរ ( គួរ​នឹង​យក​សេចក្ដី​ថា បានជា​ហៅ អណ្ដើរ ព្រោះ​សម្រាប់​ដើរ​បង្អន់​ជើង​ឡើង​ចុះ​; បានជា​ហៅ ជណ្ដើរ ព្រោះ​សម្រាប់​ជាន់​ដើរ​ឡើង​ចុះ​; ប៉ុន្តែ​តាម​លក្ខណៈ​និង​សណ្ឋាន​, ពាក្យ​ទាំងពីរ​នេះ​មាន​សេចក្ដី​ត្រូវ​គ្នា​តែមួយ​យ៉ាង គឺ​សំដៅ​សេចក្ដី​ថា “​ប្រដាប់​មាន​កាំ​ជា​ជាន់ៗ​ឬ​ជា​ថ្នាក់ៗ សម្រាប់​ឡើង​ចុះ​” ប៉ុណ្ណោះឯង​; សម័យ​បច្ចុប្បន្ននេះ​ច្រើន​ប្រើពាក្យ ជណ្ដើរ ជាង ) ។​

​អនិដ្ឋារម្មណ៍​

(​អៈ​និ​ត​-​ឋា​រ៉​ម់​)

​នាមសព្ទ​

( បា​. អនិដ្ឋារម្មណ​; សំ​. អ​និ​ស្ដារ​ម្មណ​, អ​និ​ស្ដា​ល​ម្ព​ន ) អារម្មណ៍​ដែល​មិនគួរ​ប្រាថ្នា​, អារម្មណ៍​ដែល​ទាស់ចិត្ត​
​រូប​អសុភ​ហើម​ស្អុយ​ជា​អនិដ្ឋារម្មណ៍​, ក្លិនស្អុយ​អសោច​ជា​អនិដ្ឋារម្មណ៍ ។ ព​. ផ្ទ​. ឥដ្ឋារម្មណ៍ ។​

​អភិរដ្ឋមន្ត្រី​

(​អៈភិ​រ័​ត​-​ឋៈ​—)

​នាមសព្ទ​

( បា​. សំ​. ស​.; បា​. អភិ + រដ្ឋ + មន្តី​; សំ​. អភិ + រា​ឞ្ត្រ + ម​ន្ត្រិ​ន៑ ) ពាក្យសន្មត​ប្រើ​តាម​សម័យនិយម សំដៅ​សេចក្ដី​ថា “​មហាមាត្រ​ឬ​មន្ត្រី​ថ្នាក់​ខ្ពស់បំផុត​” ( ម​. ព​. អភិ​, រដ្ឋ​, រាស្ត្រ និង មន្ត្រី​ផង ) ។​

​អាចម៍ដំរី​

(​អាច់​—)

​នាមសព្ទ​

(​ព​. ប្រ​. ) ឈ្មោះ​ខ្នុរ​មួយ​ប្រភេទ មាន​ផ្លែ​តូចៗ​មូលៗ (​ប្រៀបប្រដូច​នឹង​សណ្ឋាន​ដុំ​អាចម៍ដំរី​)
​ខ្នុរ​អាចម៍ដំរី​ផ្លែ​តូចៗ​មែន ប៉ុន្តែ​ក្នុង​មួយ​ដើមៗ​មាន​ផ្លែ​ច្រើន ហើយ​មាន​រសផ្អែម​ពិសា​ណាស់ (​ពាក្យ​ក្រាបទូល​ក្សត្រិយ៍​ថា ខ្នុរ​មូល​ដំរី ឬ ខ្នុរ​ម្រេច​) ។​