ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: មន្ត្រី​មកពី​ផ្នែក​សាធារណៈ រដ្ឋ និង​អាជីវករ សហគ្រិន​មកពី​ផ្នែក​ឯកជន​បាន​ជម្រុញ​កែលម្អ​ផលិតកម្ម​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា​សម្រាប់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ ដើម្បី​សម្រេចបាន​ជោគជ័យ​និង​មាន​និរន្ត​ភាព ។​

​ការលើកឡើង​ដូច្នេះ​នៅ​សាលប្រជុំ​ធំសាលា​ខេត្តបន្ទាយមានជ័យ​កាលពី​ល្ងាច​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២២ ក្នុង​សិក្ខាសាលា​ស្តីពី​ការកែលម្អ​ផលិតកម្ម​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​សម្រាប់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​និង​អន្តរជាតិ (Workshop Improving The Production of Small and Medium Enterprise Cambodia For The Needs of Domestic and International Markets .​។​

​កម្មវិធី​នេះ​រៀបចំ​ដោយ មន្ទីរ​/​សភាពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ អង្គការ​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​អាល្លឺម៉ង់ ស្វី​ស​(GIZ) ក្រុមហ៊ុន Laber និង​សហការ​នឹង​ក្រុមហ៊ុន ទីភ្នាក់ងារ និង​ដៃគូ​នានា ដែលមាន​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​អញ្ជើញ​ជា​អធិបតី ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​លោក​ប៊ុ​ក ឡាយ​ជី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត លោក​ឈឿង ឈី​វ​អ៊ា​ន ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត លោកស្រី​ផន រតនា ទីប្រឹក្សា និង​លោក​តាន់ វិជ្ជា តំណាង​អង្គការ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អាល្លឺម៉ង់ ស្វី​ស​(GIZ) លោកស្រី​បណ្ឌិត​មួន​តា​ណា គុណ​វិឆៃ (Dr Muntana Kumwichai ) ប្រធាន​សមាគម​កសិក​រវ័យ​ឆ្លាត​ថៃ លោកស្រី​បណ្ឌិត​ហួត ពា​នី អនុប្រធាន​ទំនាក់ទំនង​សហគ្រាស​និង​ជា​ប្រធាន​គម្រោង​ផ្នែក​គីមី​ចំណីអាហារ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​(​សាលា​តិច​ណូ​)​។​
​និង​មាន​សិក្ខាកាម​ជា សហគ្រិន អាជីវករ ពាណិជ្ជករ មកពី​ក្នុង​ខេត្ត ។​

​លោក​តាន់ វិជ្ជា តំណាង​អង្គការ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អាល្លឺម៉ង់ ស្វី​ស (GIZ) បានអោយដឹងថា បំណង​នៃ​សិក្ខាសាលា​នេះ គឺ​ដើម្បី : ទី​១.​ចែករំលែក​បរិបទ​ផលិតកម្ម​ម្ហូបអាហារ​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍​។ ទី​២. លើ​តម្រូវការ​នាពេល​អនាគត​សម្រាប់​ពង្រីក​ទីផ្សារ​ក្នុងស្រុក ទីផ្សារ​នាំចេញ ទីផ្សារ​អន្តរជាតិ​នៃ​ផលិតផល​កសិកម្ម​ន​ក្នុង​ម្ហូបអាហារ​។ ទី​៣. លើ​កម្ពស់​ពីសារ​:​សំខាន់​នៃ​ការវិនិយោគ ការស្រាវជ្រាវ និង​អភិវឌ្ឍន៍ និង​ន​វា​នុ​វត្ត​សម្រាប់​ការកែលម្អ​គុណភាព​ផលិតផល​ម្ហូបអាហារ សម្ភារ​:​ប្រើប្រាស់ សេវា​ដឹកជញ្ជូន និង​កំណើន​។ ទី​៤. ស្វែងយល់​ពី​បញ្ហា​បច្ចុប្បន្ន​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ផ្នែក​ម្ហូបអាហារ​នៅ​កម្ពុជា និង​ការស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធិភាព​ទាក់ទិន​នឹង​ចំណេះដឹង​បច្ចេកទេស​។ និង​ទី​៥. ចែករំលែក​និ​ន្ន​ការ​បច្ចេកទេស​វិទ្យាសាស្ត្រ​សម្រាប់​គាំទ្រ​សាកលភាវូបនីយកម្ម​អាជីវកម្ម​ម្ហូបអាហារ ។​

​លោក​អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​មានប្រសាសន៍ ក្នុងនាម​ផ្នែក​រដ្ឋ ក្នុងនាម​ពលរដ្ឋ​សូម​ជម្រុញ​លើកទឹកចិត្ត និង​ផ្តល់​កម្លាំងចិត្ត​សហគ្រិន អាជីវករ ពាណិជ្ជករ មកពី​ផ្នែក​ឯកជន សូម​បន្ត​ខិតខំ​កែលម្អ​ផលិតកម្ម​សហគ្រាស​ធុន​តូច និង​មធ្យម​របស់ខ្លួន​ទើប​អាចបំពេញ​តម្រូវការ​ទីផ្សារ​ក្នុង និង​ក្រៅ​ស្រុក​បាន ។​

​ចំណែក​សិក្ខាកាម​ដែល​មកពី​ផ្នែក​ឯកជន បាន​សំណូមពរ​អោយ​ជំនាញ​ពាក់ព័ន្ធ​ពី​ផ្នែក​រដ្ឋ​ជួយ​លើ​បច្ចេកទេស សម្របសម្រួល​និង​ស្វះ​ស្វែងរក​ទីផ្សារ​និង​តម្លៃ​សមស្រប​ចំពោះ​ផលិតផល​ពី​សហគ្រាស​ធុន​តូច​និង​ធុន​មធ្យម ត្បិត​ខេត្ត​នេះ ក៏​ដូច​នៅ​ប្រទេស​កម្ពុជា​ទាំងមូល ភាគច្រើន​មានតែ​ផលិតផល​ក្នុង​ក​ម្រឹត​សហគ្រាស​ទាំងពីរ​នេះ​ប៉ុណ្ណោះ ។​

​ចំណែក​លោកស្រី​បណ្ឌិត​ហួត ពា​នី អនុប្រធាន​ទំនាក់ទំនង​សហគ្រាស​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​(​សាលា​តិច​ណូ​) បាន​និយាយថា : ផលិតករ​និង​សហគ្រិន មិន​ត្រឹមតែ​ត្រូវមាន​គំនិត​កែច្នៃ ផ្តួចផ្តើម​ថ្មី​ក្នង​ការផលិត​ជា​ផលិតកម្ម​ទំនិញ​និង​សេវាកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចាំបាច់​ត្រូវដាក់​ក្នុង​ធាតុ​ចូល​នូវ​បច្ចេកវិទ្យា វិទ្យា​សស្ត្រ​ទំនើប និង​កាត់បន្ថយ​ចំណាយ​ថ្លៃដើម​លើ​ផលិតផល​ខ្លួន ធ្វើអោយមាន​សោភ័ណភាព គុណភាព ទើប​ទំនិញ​នោះ​ប្រកួតប្រជែង​ឈ្នះ​ទីផ្សារ​។​.

​រីឯ​លោកស្រី​បណ្ឌិត​មួន​តា​ណា គុណ​វិឆៃ (Dr Muntana Kumwichai ) ប្រធាន​សមាគម​កសិក​រវ័យ​ឆ្លាត​ថៃ បាន​និយាយថា : ផលិតករ សហគ្រិន​ចាំបាច់​ត្រូវខិតខំ​ខ្លាំង ហើយ​មាន​តស៊ូ​ពុះពារ​លើ​ផលិតផល​ខ្លួន ទើប​អាច​ជោគជ័យ​បាន​។​
​ប៉ុន្តែ ក្នុងនោះ នៅ​ប្រទេស​ថៃ ក៏មាន​ផ្នែក​រដ្ឋ​ជួយ​គាំពារ​យ៉ាងខ្លាំង​ដែរ ទើប​ផលិតផល​ពី​សហគ្រាស​ធុន​តូច និង​ធុន​មធ្យម​អាច​ច្បាម​និង​ឈរ​រឹងមាំ ហើយ​យូរអង្វែង​លើ​ទីផ្សារ​បាន​។​

​លោក​ឈឿង ឈី​វ​អ៊ា​ន ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​វាយតម្លៃ​ខ្ពស់​ដល់​ភាព សកម្ម​ផុលផុស​របស់​សិក្ខាកាម​និង​វាគ្មិន​នៃ​អង្គ​សិក្ខា​សិលា​នេះ ដែល​បាន​ចែករំលែក​បទពិសោធន៍ ផ្តល់​ទស្សនាទាន សួរ​ឆ្លើយ​ទាក់ទិន​ន័យ​កែលម្អ​ផលិតកម្ម​សហគ្រាស​ធុន​តូច​និង​មធ្យម​រប​សេ់​ខ្លួន​ដើម្បី​ជម្រុញ​ទាំង​ការបង្កើត​ផលិតផល​ថ្មី​និង​ទាំង​ដណ្តើម​កាន់កាប់​ទីផ្សារ​បាន ហើយ​យូរអង្វែង​តទៅ ៕​