​ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២២ នៅ​ទីលាន​ហ្វឹកហាត់​សហព័ន្ធ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក លី កុសល ប្រធាន​សហព័ន្ធ​កីឡា​​វាយ​សី​កម្ពុជា​បានតែងតាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ វ៉ា ស៊ិន​ភី​រម្យ ជាទី​ប្រឹក្សា​ជាន់ខ្ពស់​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក លី កុសល បាន​មានប្រសាសន៍ថា​ថ្ងៃនេះ​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​បានតែងតាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​វ៉ា​ស៊ិន​ភី​រម្យ​ទីប្រឹក្សា​ជាន់ខ្ពស់​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​និង​ទទួលស្គាល់​សម្ព័ន្ធ​កីឡា​វាយ​សី​យុវជន​ខេត្តកណ្តាល​ដើម្បី​ជួយ​អភិ​ឌ្ឍ​ប្រភេទ​កីឡា​វាយ​សី​នៅ​ខេត្តកណ្តាល​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​វ៉ា ស៊ិន​ភី​រម្យ តែងតែ​ជួយឧបត្ថម្ភ​ថវិកា​រាល់​ការប្រកួត​កីឡា​វាយ​សី​នានា​ដែល​រៀបចំ​ដោយ​សហព័ន្ធ​នៅពេល​លោក​ក៏បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៥​លាន​រៀល​ដែរ​។​

​សូមបញ្ជាក់ថា​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​វ៉ា ស៊ីន​ភី​រម្យ​ជា​អនុប្រធាន​ទី​១​សហព័ន្ធ​កីឡា​ប្រ​
​ដាល់​គុន​ខ្មែរ​ហើយក៏​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​របស់​គណៈកម្មាធិកា​រ​ជាតិ​អូ​ឡាំ ពិ​ក​កម្ពុជា​ទៀតផង​។​លោក​ជា​បុគ្គល​មួយរូប​ដែល​បាន​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​ដើម្បី​ជួយ​ដល់​វិស័យ​កីឡា​នៅក្នុង​ប្រទេស​កម្ពុជា ៕​