ដោយៈឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា/ភ្នំពេញ៖បណ្ណាល័យសម្ដេចម៉ែនៃវិទ្យាស្ថានស្លឹករឹតដែលបានបង្កើត ឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជាមានកិត្តិយសសូមធ្វើការរំឭកគម្រប់ខួបមួយរយព្រះវស្សារបស់ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្ដម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ (ឆ្នាំ១៩២២-២០២២)ដែលព្រះអង្គបានបូជា អស់ព្រះកម្លាំងកាយចិត្តក្នុងអំឡុងពេលដែលព្រះអង្គគង់នៅមានព្រះជន្ម ដើម្បីសម្រេចនូវក្ដីសុបិនកម្ពុជា។

ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ឡើងគ្រងរាជ្យសម្បត្តិ នៅឆ្នាំ១៩៤១។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ក្ដីសុបិនកម្ពុជា គឺមិនមែនជាកម្មសិទ្ធិ ឬការបង្កើតឡើងរបស់បុគ្គលណាម្នាក់នោះទេ ប៉ុន្តែផ្ទុយទៅវិញ នេះគឺជាក្ដីសង្ឃឹម ការបួងសួង និងចក្ខុវិស័យដ៏ថ្លៃថ្លារួមគ្នារបស់ប្រជាជនកម្ពុជា ដែលបានបង្កើតដួងព្រលឹងជាតិនាអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។ក្នុងនាមជាអ្នកតំណាងនិងជាអ្នកមើលថែរក្សាប្រជាជាតិកម្ពុជាព្រះរាជវង្សានុវង្សបានអមដំណើរប្រជាជនកម្ពុជា ក្នុងដំណើរឆ្ពោះទៅកាន់ ក្តីសុបិន ដែលបន្តចម្រើនទៅមុខនេះ។

បណ្ណាល័យសម្ដេចម៉ែ មានកិត្តិយសសូមរំឭកអំពីដំណើរនេះ តាមរយៈពិព័រណ៍រូបថត ពីព្រោះថាអនាគតរបស់កម្ពុជា គឺមិនត្រឹមតែពឹងផ្អែកទៅលើការបន្តជំនឿទៅលើក្ដីសុបិនកម្ពុជាប៉ុណ្ណោះនោះទេប៉ុន្តែក៏ពឹងផ្អែកទៅលើការយល់ដឹងអំពីប្រវត្តិសាស្ត្ររបស់មនុស្សជំនាន់មុនដែលពលីជីវិតរបស់ខ្លួនដើម្បីសម្រេចក្ដីសុបិន ៕សរន

 ព្រះរាជសកម្មភាព និងស្នាមព្រះហស្តរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ឯកសារ និងចម្រៀង ដែលជាស្នាព្រះហស្តព្រះរាជនិពន្ធរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ព្រះអង្គម្ចាស់ នរោត្តម កែវ រស្មី ប៉ូនីតា យាងទត ពិព័រណ៍ ៖ “ក្ដីសុបិនកម្ពុជា” ដែលរៀបចំដោយបណ្ណាល័យសម្តេចម៉ែ នៃមជ្ឈមណ្ឌលឯកសារកម្ពជា។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាកំពុងរៀបចំពិព័រណ៍ ៖ “ក្ដីសុបិនកម្ពុជា”។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)