​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សវនាការ​របស់​នី​ម៉ា​បានបញ្ចប់​កាលពី​ថ្ងៃ​ចន្ទ​ទី​៣១​តុលា ដោយ​ក្រុមហ៊ុន ដែល​ចោទប្រកាន់​រូបគេ​ពី​បទ​ឆបោក​និង​ពុករលួយ​បាន​កាត់បន្ថយ​ការទាមទារ​​ឱ្យ​ដាក់​គុក​រូបគេ​រយៈពេល​យូរ​ទាក់ទង​នឹង​ភាពមិនប្រក្រតី​ក្នុង​ការផ្ទេរ​រូបគេ​ពី Santos ទៅ Barcelona ក្នុង ២០១៣​។​

​ការបិទ​សវនាការ​នេះ​បាន​កើតឡើង​បី​ថ្ងៃ​បន្ទាប់​ពី​រដ្ឋអាជ្ញា​របស់អេ​ស្ប៉ាញ​បាន​ទម្លាក់ចោល​ការចោ​ទ​ប្រកាន់​របស់ខ្លួន​ប្រឆាំង​នឹង​នី​ម៉ា ឪពុក​របស់​គេ និង​អតីត​នាយក​ប្រតិបត្តិ​នៃ​ក្លិប​ប្រេ​ស៊ីល​និង​អេ​ស្ប៉ា​ញ​។​

​ក្រុមហ៊ុនប្រេ​ស៊ីល DIS បាន​បន្ត​ការចោទប្រកាន់​របស់​ខ្លួន ប៉ុន្តែ​បាន​អំពាវនាវ​ឱ្យ​កែប្រែ​ការដាក់ទោស​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ​កន្លះ​សម្រាប់​នី​ម៉ា និង​បួន​ឆ្នាំ​សម្រាប់​ឪពុក​របស់​នី​ម៉ា​ដែល​ជា​ភ្នាក់​​ងារ​របស់​កីឡាករ​រូប​នេះ​ផង​ដែរ​។​

​ដំបូង​ឡើយ ក្រុមហ៊ុន DIS ទាមទារ​ឱ្យ​ដាក់គុក​ប្រាំ​ឆ្នាំ​សម្រាប់​នី​ម៉ា​អាយុ ៣០ ឆ្នាំ ឪពុក​របស់​គេ និង អតីត​នាយក​ប្រតិបត្តិ​ក្លិប Barcelona លោក សាន់​ដ្រូ រ៉ូ​សែល (Sandro Rosell) និង​លោក យ៉ូ​សេប បា​តូ​មូ (Josep Bartomeu)​។​

DIS ក៏​ចង់​បាន​សំណង​ចំនួន ៣៤ លាន​អឺរ៉ូ (៣៣,៦ លាន​ដុល្លារ​) និង​ពិន័យ​ជា​ប្រាក់​ចំនួន ១៩៥ លាន​អឺរ៉ូ ដែល​នឹង​ត្រូវ​បង់​ដោយ​ចុង​ចម្លើយ​ទៅ​រដ្ឋ​អេ​ស្ប៉ាញ​ផងដែរ​។​

​រដ្ឋអាជ្ញា​បានប្រកាស​ពី​ការសម្រេចចិត្ត​ទម្លាក់ចោល​ការចោទប្រកាន់ បន្ទាប់ពី​បាន​ស្តាប់​សក្ខីកម្ម​ពី​លោក​រ៉ូ​សែ​ល​និង​លោក​បា​តូមូ​កាលពី​ថ្ងៃ​សុក្រ​។ រដ្ឋអាជ្ញា​និយាយថា លោក​មិន​បាន​ឃើញ​ភស្តុតាង​ណាមួយ​ដែល​ថា​បទល្មើស​ត្រូវ​បាន​ប្រព្រឹត្ត​នោះទេ​៕

​នី​ម៉ា​រួចខ្លួន​ពី​ការចោទប្រកាន់​ពី​បទ​ឆបោក​និង​ពុករលួយ