ដោយ៖តារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវជាថ្មីទៀតដល់ប្រជាពលរដ្ឋខ្មែរឲ្យទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នាដើម្បីអាចមានសិទ្ធិបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ខាងមុខនេះ នងបានស្នើជាថ្មីដល់បណ្ដាគណបក្ស នយោ បាយទាំងអស់គួរតែជំរុញឲ្យសមាជិក-សមាជិកានិងអ្នកគាំទ្ររបស់ខ្លួនឲ្យទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ដើម្បីអាចបោះឆ្នោតបាននាពេលខាងមុខព្រោះមានតែអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោទេទើបអាចមានសិទ្ធិ​បោះឆ្នោតបាន។

សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចជាង ៦ពាន់នាក់នាព្រឹកថ្ងៃទី ១ខែវិច្ឆិ កា ២០២២ ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា « ហើយឆ្លៀតក្នុងឱកាសនេះខ្ញុំព្រះករុណាខ្ញុំក៏សូមអំពាវនាវចំពោះប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតសូមអញ្ជើញ ទៅចុះឈ្មោះបោះឆ្នោតជាបន្តទៀតដើម្បីអនុវត្តនូវសិទ្ធិជ្រើសរើសមេដឹកនាំនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ។ ហើយស្នើឲ្យបណ្ដាលបក្សនយោបាយដែលចូលរួមបោះឆ្នោ តក្តីមិនចូលរួមបោះឆ្នោតក្តីហើយដែលមានសមាជិកសមាជិការបស់ខ្លួនអ្នកគាំទ្ររបស់ខ្លួនគប្បីត្រូវជំរុញពួកគាត់ឲ្យទៅចុះឈ្មោះបោះឆ្នោត។កុំឲ្យដល់ទៅពេលថាខ្ញុំគាំទ្រគណបក្ស នេះប៉ុន្តែខ្ញុំអត់មានឈ្មោះបោះឆ្នោត ។»

គួររំលឹកថាកាលពីថ្ងៃទី ២០ តុលា ២០២២ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអំពាវនាវចំពោះបណ្ដាបក្សនយោបាយអោយជួយអំពាវនាវចំពោះប្រជាពល រដ្ឋឬអ្នកគាំទ្ររបស់ខ្លួន អោយបានចុះឈ្មោះគ្រប់ៗគ្នា ។ មិនមែនគ្រាន់តែរាជរដ្ឋាភិបាលឬគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឬគណបក្សប្រជាជននោះទេប៉ុន្តែវាជាកាតព្វកិច្ចនៃបណ្ដាបក្សនយោបាយទាំងអស់។ ប្រសិនបើកសាងចំនួនសមា​ជិកបក្សខ្លួន អ្នកគាំទ្រខ្លួន ប៉ុន្តែអត់បានចុះឈ្មោះបោះឆ្នោត ក៏មិនមានន័យអ្វីដែរ ។ ដូច្នេះវាជាការចាំបាច់ណាស់ដែលបណ្ដាបក្សនយោ បាយទាំងអស់អំពាវនាវចំពោះប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានជាពិសេសអ្នកគាំទ្រខ្លួនអោយមកចុះឈ្មោះបោះឆ្នោតកុំអោយបន្ទាប់ពីការបោះឆ្នោតបែរជាថា“សមាជិករបស់ខ្ញុំអត់មាន សិទ្ធបោះឆ្នោតទេ។” អត់បាន។វាទៅជាកំហុសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ផ្ទុយទៅវិញវាមិនមែនជាកំហុសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះ ទេ។ វាជាកំហុសរបស់គណ បក្សដែលខ្លួនមានសមាជិកគាំទ្រតែមិនជំរុញអោយមកចុះឈ្មោះបោះឆ្នោតអាហ្នឹងម្ខាង។ ម្ខាងទៀតអ្នកដែលមានសិទ្ធិបោះឆ្នោតគាំទ្រគណបក្សដទៃនោះ មិនព្រមអនុវត្តសិទ្ធិរបស់ខ្លួន​មិនព្រមមកបំពេញកាតព្វកិច្ចដើម្បីអោយគ្រប់លក្ខខណ្ឌសម្រាប់ធ្វើជាអ្នកបោះឆ្នោត។អញ្ចឹងទេនេះគឺជាឱកាសដែលខ្ញុំសូមអំពាវនាវចំពោះបណ្ដា បក្សនយោ​បាយជំរុញប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោតដើម្បីចូលរួមអនុវត្តសិទ្ធិក្នុងការជ្រើសរើសមេដឹកនាំ។

សម្តេចតេជោបានបន្តថាសម្តេចសូមអំពាវនាសារជាថ្មីម្ដងទៀតជាមួយនឹងប្រជាជនទាំងអស់គ្រប់និន្នាការនយោបាយឲ្យទៅចុះឈ្មោះបោះឆ្នោត។ហើយក្នុងនោះយុវជនដែលទើប ដល់អាយុបោះឆ្នោតក៏ត្រូវតែចុះឈ្មោះបោះឆ្នោត។បើមិនអញ្ចឹងទេគឺការអនុវត្តសិទ្ធិមិនអាចធ្វើទៅរួចទេ។មានតែអ្នកមានចុះឈ្មោះបោះឆ្នោតត្រឹមត្រូវទេដែលមានសិទ្ធិបោះឆ្នោត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាដំណើរការបោះឆ្នោតទោះបីគេថាយ៉ាងណាក៏ដោយ ប្រទេសកម្ពុជាអនុវត្តដ៏ម៉ត់ចត់បំផុតដោយទៀងទាត់បំផុតនូវដំណើរការប្រជាធិបតេ យ្យ ។

សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ បានចាប់ផ្ដើមពីថ្ងៃទី ២០ ខែតុលា និងបន្តរហូតដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២។ ក្នុងរយៈពេល ១១ថ្ងៃ ពោលគឺគិតត្រឹមថ្ងៃទី ៣០​ ខែតុលា មានប្រជាពលរដ្ឋខ្មែរទៅចុះឈ្មោះបោះឆ្នោតថ្មីចំនួន ១៥២,៥៦២នាក់៕