ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ពលរដ្ឋ​អាម៉េរិក​បាន​បង្ហាញខ្លួន​នៅ​តាម​ហាង​ទំនិញ និង​ស្ថានីយ​ចាក់​ហ្គាស​នៅ​ទូទាំង​ប្រទេស​ក្នុង​ទិវា​ហាល់​ឡូ​វីន ដោយ​សង្ឃឹម​លើ​សំណាង​ត្រូវ​រង្វាន​ឆ្នោត​Powerball​មហា​សែន​ធំ​១​ពាន់​លាន​ដុល្លារ​នៅ​យប់​ថ្ងៃ​ចន្ទ​ទី​៣១​តុលា​។

​ក្នុងចំណោម​ពួកគេ​រួមមាន​លោក ចា​នី​ស ធឺ​នឺ​(Janice Turner)​នៅពេល​មនុស្ស​ទាំង​ជួរ​រង់ចាំ​ចូល​ទិញ​សន្លឹកឆ្នោត​Powerball​នៅ​បញ្ជល​ក់មួយ​នៅ​កណ្តាល​ក្រុង​ម៉ា​ហា​ថា​ន់​(Manhattan)​។​លោក​​បាន​និយាយថា​«​ខ្ញុំ​សង្ឃឹម​ក្លាយ​ជា​មហាសេដ្ឋី​នៅពេល​ខាងមុខ​។​ខ្ញុំ​គិតថា​សំណាង​របស់​ខ្ញុំ​នឹង​ចូលមក​ដល់​នៅ​បុណ្យ​ហាល់​ឡូ​វីន​នេះ​»​។​

​ក្នុង​ជួរ​មនុស្ស​ដដែល​គឺ​លោក ស្កត់ ហេន​យ៉ាន់​(Scott Henyan)​ដែល​ក៏​សង្ឃឹមថា​នឹង​ឈ្នះ​ឆ្នោត​រង្វាន់​ធំ​នេះ​។​លោក​បាន​និយាយថា «​ខ្ញុំ​ប្រាកដជា​ចូលនិវត្តន៍ សង់​បង្ហើយ​ផ្ទះ​របស់​ខ្ញុំ និង​អាច​ទិញ​រថយន្ត​​ល្អៗ​ពីរ​បី​គ្រឿង និង​ដើរ​កម្សាន្ត»​។​

​នៅ​ក្រុង​ហូ​ស្តុន​(Houston) ស្ត្រី​វ័យ​៦០​ឆ្នាំ​ឈ្មោះ ឃែនឌី ឌូ​ម៉ាស​(Candy Dumas)​បាន​និយាយថា​លោក​ស្រី​មក​ហាង​Super K Food Store​ដោយសារ​រង្វាន់​ធំ​។​លោកស្រី​បាន​និយាយថា​«​បើ​ខ្ញុំ​មាន​​សំណាង​ឈ្នះ​នៅ​យប់​នេះ រឿង​ដំបូង​ដែល​ខ្ញុំ​ធ្វើ​គឺផ្តល់​លុយ​ខ្លះ​ទៅ​ព្រះវិហារ ។​រឿង​បន្ទាប់​គឺ​ទិញ​ផ្ទះ​មួយ​អោយ​កូនៗ​។​នោះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​បាន​ពេញ​មួយជីវិត​របស់ខ្ញុំ​»​។​

​លោក​ហ្គូ​រូ រេ​ឌី​(Guru Redey)​បុគ្គលិក​ហាង បាន​និយាយថា​មនុស្ស​​មក​ពី​ឆ្ងាយៗ​រាប់គីឡូម៉ែត្រ​មកកាន់​ហាង​ដោយសារ​វា​ជា​ប្រវត្តិសាស្ត្រ​មួយ លក់​ឆ្នោត​រង្វាន់​ធំ​បំផុត​និង​មនុស្សម្នា​ចង់​ក្លាយជា​អ្នកមាន​។​

​មនុស្ស​រាប់រយ​នាក់​ក៏​តម្រៀបជួរ​រង់ចាំ​ចូល​ទិញ​ឆ្នោត​នៅ​ហាង Bluebird Liquor Store​នៅ​កាលីហ្វ័​រញ៉ា​ផង​ដែរ​ ជាធ្លាប់​មាន​ឈ្មោះ​ជា​កន្លែង​ត្រូវ​រង្វាន់​ធំៗ​។​

​រង្វាន់​ធំ​នេះ​បាន​កើន​ឡើង​បន្ទាប់ពី​គ្មាន​នរណា​ត្រូវ​គ្រប់​លេខ​៦​ខ្ទង់​ក្នុងការ​ចាប់ឆ្នោត​កាលពី​ថ្ងៃ​សៅរ៍​។​វា​ជា​រង្វាន់​ឆ្នោត​ធំ​បំផុត​លើក​ទី​ប្រាំ​នៅក្នុង​ប្រវត្តិ​ឆ្នោត​អាម៉េរិក​។​រង្វាន់​ធំ​បំផុត​ពី​មុន​គឺ ១.៥៨៦​លាន​​ដុល្លារ ដែល​អ្នក​មាន​សំណាង​បី​នាក់​បាន​ទទួល​នៅ​ឆ្នាំ​២០១៦​។​

​សូមបញ្ជាក់​ថា​មិន​បាន​នរណា​ត្រូវ​ឆ្នោត​គ្រប់​៦​ខ្ទង់​ចាប់តាំងពី​ថ្ងៃ​៣​សីហា នៅពេលអ្នកទិញមាន​ឳ​កាស​ឈ្នះ​១​លើ​២៩២,២​លាន​។​

​ការឡើង​ដល់​រង្វាន់​ធំ​១​ពាន់​លាន​ដុល្លារ​នេះ​កើត​ឡើង​មិន​ដល់​ពីរ​ឆ្នាំ​ផង​ក្រោយ​រង្វាន់​ឆ្នោត​ដដែល​បាន​ឡើងដល់​១,០៥​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២១​។​

​រង្វាន់​១​ពាន់​លាន​នេះ​នឹង​ទទួល​បាន​ទាំង​អស់បើសិនជា​អ្នកឈ្នះ​សុខចិត្ត​យក​បណ្តាក់​រាល់​ឆ្នាំ​រយៈពេល​២៩​ឆ្នាំ តែ​កន្លងមក​អ្នកឈ្នះ​តែ​ង​ទទួលយក​លុយ​ដុល​តែម្តង​តែ​តិចជាង​។​សំរាប់រ​ង្វាន់​ថ្ងៃ​ចន្ទ​នេះ​បើ​​យក​ដុល​តែម្តង អ្នកឈ្នះ​នឹង​ទទួលបាន​៤៩៧,៣​លាន​ដុល្លារ​។​

ក្រោយពី​មាន​អ្នកឈ្នះ​នៅ​យប់​ថ្ងៃ​ចន្ទ​ទៅ ក្រុមហ៊ុន​ឆ្នោត​Powerball​នឹង​ចាប់ផ្តើម​ដាក់​រង្វាន់​ដំបូង​ជា​ថ្មី​គឺ​២០​លាន​ដុល្លារ​ហើយ​បន្ត​បង្កើន​​រង្វាន់​រហូតដល់​មាន​អ្នកឈ្នះ​រង្វាន់​ធំ​៕

​ឆ្នោត​Powerball​លេង​នៅ​៤៥​រដ្ឋ​អាម៉េរិក ព្រមទាំង​ទីក្រុង​វ៉ាស៊ីនតោន ព័រ​តូ​រីកូ និង​កោះ​វៀ​ជីនអាយ​លែន​របស់​អាម៉េរិក​។​ក្នុងរូបពលរដ្ឋ​អាម៉េរិក​នាំគ្នា​ទិញ​ឆ្នោត​រង្វាន់​ធំ​ក្រែន​សំណាង​មកដល់​