លោក ប៉ា សុជាតិ​វង្ស ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ នៅ​ចាក់អង្រែ​ក្រោម​

1417
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: នៅ​រសៀល​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៨ ប្រតិភូ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ រួម​នឹង​អាជ្ញាធរ​ខណ្ឌមានជ័យ​បាន ចុះសួរសុខទុក្ខ និង នាំ​អំណោយ​មនុ​ស្សធ​ម៍ ផ្តល់ជូន ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះ​អគ្គីភ័យ​ឆេះ​អស់ ១០ ខ្នង​ផ្ទះ ស្មើនឹង ១៦​គ្រួសារ ក្នុងភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។​

​ក្នុងឱកាស​នោះ លោក ប៉ា សុជាតិ​វង្ស ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ដែល​ជួប​បញ្ហា​រងគ្រោះ​អគ្គិភ័យ​។ បន្ទាប់មក​លោក​ប្រធាន​សាខា​រាជធានី ភ្នំពេញ បាន​សម្តែង​ក្តី​អាណិតអាសូរ និង​សោកស្តាយ ខ្លាំង​បំផុត ចំពោះ​គ្រួសារ​ចំនួន ១៦​គ្រួសារ ដែរ​ត្រូវ​អគ្គិភ័យ បាន​ឆាបឆេះ​បំផ្លេចបំផ្លាញ​ផ្ទះសម្បែង ក៏​ដូច​ទ្រព្យសម្បត្តិ​ត្រូវបាន​អស់រលីង​ពី​ខ្លួន តែ​ទោះបីជា​យ៉ាងណា​ក៏​យើង​អាច​រក្សា​អាយុជីវិត​របស់​យើង​បាន​ដើម្បី​បន្ត​ជីវភាព​និង ខិតខំ​ប្រកប​អាជីវកម្ម ក៏ដូចជា​ធ្វើការ​ងារ​ដើម្បី​មាន​ធនធាន​បន្ត​ជីវភាព​អោយ​កាន់តែ​ប្រសើរឡើង​ជាងនេះទៀត​។

​លោក​ប្រធាន​សាខា​កាកបាទក្រហម រាជធានី​ភ្នំពេញ ក៏បាន​ណែនាំ​អោយ​អាជ្ញាធរ មូលដ្ឋាន​ជួយ​សំរួល​រាល់​ឯកសារ​ពាក់​ព​ន្ធ័ ដូចជា សៀវភៅ​ស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ ឬ​ក៍​ឯកសារ​ផ្សេងៗ​ទៀត ដើម្បីអោយ​គ្រួសារ​ទាំង ១៦ គ្រួសារ មានឱកាស​ដើម្បី​ស្វែងរក​ការងារ​ធ្វើ ក៏​ដូច​ទុក សំរាប់​កំណត់​ប្រើប្រាស់​អ្វី​ផ្សេងៗ​ទៀត ក្នុងនោះដែរ លោក​ប្រធាន ក៍បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ត្រូវ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់ និង ពិនិត្យមើល​នៅ​ឧបករណ៍​ភ្លើង​ដែរ​ងាយ​ឆាបឆេះ និង​ត្រូវ​បិត​បារ៉ែត​ភ្លើង​ការពារ​កុំ​អោយមាន​អគ្គីភ័យ​ឆាបឆេះ វា​អាច​បំផ្លាញ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន និង​ខាតបង់​ពេលវេលា ដូច​ពាក្យស្លោក​មួយ​ឃ្លា​ថា «​ស៊ូ​លិច​ទូ​កណ្តាលទន្លេ កុំ​ឲ្យ​ភ្លើង​ឆេះ​ផ្ទះ​»​។​

​អំណោយ​ដែល​ត្រូវ សាខា​រាជធានី​ភ្នំពេញ​ផ្តល់ជូន​ក្នុង​មួយ​គ្រួសារ​ទទួលបាន : អង្ករ ៣០ គីឡូ , មី ១​កេស , ទឹកបរិសុទ្ធ ១​កេស ,​តង់​១,​តែ ៥​កញ្ចប់​,​ស្កសរ ៣​គីឡូក្រាម​, ចានស្រាក់ ១, ចង្ក្រានហ្គាស​១,​បំពង់​ទឹក​ក្ដៅ​១,​ខ្ទះ​ឆា​១, ចានបាយ ចាន​សម្ល ចានចង្កឹះ កែវ វែក​បាយ វែក​សម្ល ស្លា​ព្រា សម ១​ឈុត , ឆ្នាំង​តូច​-​ធំ​១ ធុង​ទឹកកក ១, ខ្នើយ​១, កញ្ច្រែង​ជ័រ ១,​ថាស​ជ័រ​១, ទឹកត្រី ១​យួរ​, ទឹក​ស៊ី​អ៉ី​វ ១​យួរ​, រួមទាំង​ថវិកា ចំនួន ១០​ម៉ឺន​រៀល​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម