ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យៈ វិទ្យាល័យហ៊ុន សែនខ្លាកូន នាវិថី៧មករាភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យនៅចុងឆ្នាំសិក្សា២០២២១-២២នេះ ទទួលបានសមិទ្ធផលថ្មីមួយចំនួន។ នេះបើតាមបុគ្គលិកសិក្សានិងគណ:គ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សាសាធារណ:នេះអោយកាសែតរស្មីកម្ពុជាដឹងកាលពីថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២២ ។

ប្រភពបានបន្តថា សមិទ្ធផលទាំងនោះ រួមមាន ទី ១-ជួសជួលសំណង់និងបំពាក់ជិតរួចរាល់បរិធានអគារបំណិនSTEM មន្ទីរពិសោធន៍នៃអគារទី២ សាលាធនធាន ក្រោមឥណទានធនាគារអភិវឌ្ឍន៍អាស៊ី(ADB) តាមរយ:ក្រសួងអប់រំ យុវជននិងកីឡា ។ ទី២-ចាប់ផ្តើមសាងសង់ទីកន្លែងអង្គុយទស្សនាបាល់ទាត់ និង តារាងស្មៅធម្មជាតិ) មានប្រវែង១៦ម៉ែត្រគុណ៣០ម៉ែត្រឬចំណុះ១.០០០នាក់។ទី៣-គម្រោងបន្ទះសូឡាទាញថាមពលសម្រាប់ប្រើប្រាសកុំព្យួរទ័រក្នុងអគារធនធានទី១ ទី២និងបដិភាកបន្ថែមជួយតម្រូវការឋាមពលអគ្គីសនីទូទៅក្នុងវិទ្យាល័យ ។
ទី៤-សាងសង់រួច នូវបង្គោលភ្លើង(LED) បំភ្លឺដំណើរការប្រកួតបាល់ទាត់តារាងស្មៅធម្មជាតិ ដែលជាអំណោយលោកឧត្តមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ។

ទី៥- សមាគមសប្បុរសធម៌សង្គមពន្លឺផ្កាឈូក(Lotus Light Charithy Social :LLCS ) ដែលកាន់ពុទ្ធសាសនាមហាយាននៅប្រទេសព្រុយណេដឹកនាំដោយលោកមីសែល លី (Michel Lee ) កាលពីថ្ងៃទី១៨ខែតុលាឆ្នាំ២០២២ សន្យាផ្តល់បង្គោលនិងបន្លះសូឡាភ្លើងបំភ្លឺ១០ឈុតទៀត ។ P / N