ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុម ការងារ បានអញ្ជើញនាំយកស្បៀង អាហារ ជាអំណោយរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូន ប្រជាពលរដ្ឋដែលរងគ្រោះ ដោយទឹកជំនន់ ចាស់ជរា និងប្រឈមជីវភាពខ្វះខាត ចំនួន ២៩៦ គ្រួសារ នៅស្រុកមង្គលបូរី។

ក្នុងចំណោមប្រជាពលរដ្ឋ ចំនួន ២៩៦ គ្រួសារនោះ ដែលធ្លាប់រងគ្រោះទឹកជំនន់ ត្រូវបានចែកជូន ជាលើក២ គឺៈទី១ នៅទីតាំង នៅឃុំគោកបល័ង្គ ១៤៦ គ្រួសារ ។ ទី២ នៅឃុំស្រះរាំង ១៥០ គ្រួសារ និងប្រគេនគ្រឿងឧបភោគ បរិភោគ បច្ច័យមួយចំនួន ដល់ព្រះគ្រូចៅអធិការវត្ត ក្នុងឃុំទាំង ២ ផងដែរ។ អំណោយរួមមាន អង្ករ ២៥ គីឡូក្រាម ទឹកត្រី ១យួរ. ទឹកសុីអុីវ ១យួរ ត្រីខ១យួរ មី១កេស។

លោក អ៊ុំ រាត្រី បានផ្ដាំផ្ញើការសួរសុខទុក្ខ ពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ មិនទុកឱ្យបងប្អូន ប្រជាពលរដ្ឋលំបាកឡើយ ហើយអាជ្ញាធរភូមិ ឃុំ កងកម្លាំង និងមន្ត្រីពាក់ព័ន្ធ ត្រូវខិតខំ បម្រើសេវាជូនពុកម៉ែបងប្អូន ឲ្យបានកាន់តែល្អថែមទៀត ខិតខំយកចិត្តទុកដាក់ មើលសុខ ទុក្ខលំបាក ដោះស្រាយជីវភាពខ្វះខាត របស់ពួកគាត់ ឲ្យអស់លទ្ធភាពដោះស្រាយ មិនបានត្រូវរាយការណ៍មកថ្នាក់លើ និងក្រុមការងារបន្ត៕/V-PC