​នគរបាល​ឃាត់ខ្លួន​ជន​ម្នាក់​ព្រហើ​ន​ហ៊ាន​ជក់​គ្រឿងញៀន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​

1182
ចែករម្លែក

​(​បាត់ដំបង​)៖​កម្លាំង​នគរបាល​បាន​តាម​ស្រាវជ្រាវ​ឃាត់ខ្លួន​ជន​ម្នាក់​ដែល​ព្រហើ​ន​ហាន​ជក់​គ្រឿងញៀន​ថត​វីដេអូ​ឃ្លី​ប​បង្ហាញ​ពី​សកម្មភាព​របស់ខ្លួន​កំពុង​ប្រើប្រាស់​ថ្នាំញៀន​ហើយ​បង្ហោះ​ក្នុង​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Pa Sethyka ប​ង្អូ​ត​គេឯង​បាន​មួយថ្ងៃ​
​ក៏ត្រូវ​កម្លាំង​ស្នងការ​ខេត្ត​ ឃាត់ខ្លួន​បាន​នៅ​នឹង​ផ្ទះ​របស់​ជននេះ ស្ថិតនៅ​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​កាលពី​ម៉ោងជាង​១១​ថ្ងៃត្រង់ ថ្ងៃទី​២៣ ខែកក្កដា​ ។​

​លោក​ប្រធាន​ក្រុម​បង្ក្រាប​នៃ​ស្នងការដ្ឋាន​ខេត្ត​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ​សុខ​ហៅ​តឿ​អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​។​ជននេះ​បាន​បង្ហោះ​វីដេអូ​តាម​បណ្ដាញ​សង្គម​របស់ខ្លួន​ដែល​បង្ហាញ​ពី​សកម្មភាព​ប្រើប្រាស​ថ្នាំញៀន​។​ក្រោយពី​ឃើញ​ឃ្លី​ប​វីដេអូ​ដ៏​ព្រហើន​របស់​ជននេះ​បាន​មួយថ្ងៃ​ទើប​លោកស្នងការ​ខេត្ត​បញ្ជា​ឲ្យ​កម្លាំង​ធ្វើការ​ស្រាវជ្រាវ​លើ​អា​ខោ​ន​នោះ រហូត​តំណ​ត់​អត្តសញ្ញាណ​​និង​ទីតាំង​បាន ក៏​ឈានដល់​ការឃាត់ខ្លួន​ជននេះ​តែម្ដង​។

ជាមួយនឹង​ការឃាត់ខ្លួន​ជន​បែក​ថ្នាំ​នេះ​កម្លាំង​ជំនាញ​បាន​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន ICE (​ម៉ា​ទឹកកក​) ចំនួន​៧​ថង់​មាន​ទម្ងន់​២២,២៦​ក្រាម ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​១ សម្ភារ​សម្រាប់​ជក់​ថ្នាំ និង​វត្ថុតាង​មួយចំនួនទៀត​។​

​គួរ​បញ្ជាក់ថា ជន​ខាងលើនេះ​ប្រើប្រាស់​កាមេរ៉ា​ទូ​ស័ព្ទ​ដៃ​ថត​សកម្មភាព​របស់ខ្លួន​ដែល​កំពុង​ប្រើប្រាស់​​រួច​បង្ហោះ​តាម​បណ្ដាញ​សង្គម​របស់ខ្លួន ដោយមាន​ការនិយាយ​ពាក្យ​មិន​សមរម្យ​
​ហើយ​ត្រូវគេ​ប្រទះឃើញ​កាលពី​ថ្ងៃទី​២២​កក្កដា តែ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​នៅ​ព្រឹក​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០១៧ ៕S/​ដោយ​៖​ហូ​សាន់​

​នគរបាល​ឃាត់ខ្លួន​ជន​ម្នាក់​ប្រហើ​ន​ហាន​ជក់​គ្រឿងញៀន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​(រូប៖វ៉េបសាយ)

ទីតាំងផ្សាយពាណិជ្ជកម្ម