ប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌមានជ័យ សន្យា​ជួយ​រក​ដំណោះ​ជូន​អតីត​បុគ្គលិក កម្មករ សហគ្រាស​ផលិត ឥដ្ឋ​ក្បឿង​អង្គរ​ត្រូវបាន​

1208
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: នា​សៀ​ល ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៨ លោក ប៉ា សុជាតិ​វង្ស ក្នុងនាម​ប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌមានជ័យ បាន​អញ្ជើញ​ចុះ​ជួប​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ៥៤​នាក់ តំណាងអោយ ៣៣០ គ្រួសារ ដែលជា​អតីត បុគ្គលិក កម្មករ សហគ្រាស​ផលិត ឥត​ក្បឿង​អង្គរ មកពី​ក្រុម ទី ២៣ និង ទី ២៤ ភូមិ​ព្រែក​តា​ឡុង ៣ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ដោយ​សន្យាថា ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង ៨​ព្រឹក នៅ​សាលាខណ្ឌ​មានជ័យ​នឹងមាន​ការកោះហៅ​ភាគី​ទាំងសងខាង​ចូលរួម​ដោះស្រាយ​ទាំងអស់គ្នា​។​

​ប្រជាពលរដ្ឋ ចំនួន ៣៣០​គ្រួសារ ធ្វើការ​ទាមទារ អោយ​លោក ហែម រ៉ែ​ង ជា​អតីត​ប្រធានការិយាល័យ គណនេយ្យ សហគ្រាស​ផលិត​ឥត​ក្បឿង​អង្គរ ដែល​បាន​រំលោភ​យក​ស្រះ​ចិញ្ចឹម​ត្រី របស់​សមាគមន៍​ចំនួន ៣​កន្លែង យកទៅលក់​អោយ​លោកស្រី លឹម ស៊ីណា ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ប្រជាពលរដ្ឋ​ទាំង ៣៣០​គ្រួសារ​នេះ​ធ្វើការ​តវ៉ា ដើម្បីអោយ​ម្ចាស់​ដី ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ​រក ដំណោះស្រាយ និងសំណង​ជូន​ពួកគាត់។​

​លោក ប៉ា សុជាតិ​វង្ស ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង ក្នុងនាម​ប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌមានជ័យ ក៏បាន​ធ្វើការ​សំរបសំរួល និង ទទួលយក​សំណូមពរ​បងប្អូន​ប្រជាពលរដ្ឋ​អតីត​កម្មករ​ឡឥដ្ឋ និង បានអោយ​តំណាង​បងប្អូន​កម្មករ ចំនួន ៤​នាក់ រៀបចំ​ឯកសារ​អោយបាន​ច្បាស់លាស់ និង ត្រឹមត្រូវ ដើម្បី​ចូលរួម​ប្រជុំ​រក​ដំណោះស្រាយ​ជាមួយ​លោក ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមការងារ ចុះជួយ​ខណ្ឌមានជ័យ ថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០១៨ វេលា​ម៉ោង ៨​ព្រឹក នៅ​សាលាខណ្ឌ​មានជ័យ រវាង​ភាគី​ទាំងសងខាង ។

​បន្ទាប់មក​បងប្អូន​ប្រជាពលរដ្ឋ ចំនួន ៥៤​នាក់ តំណាងអោយ​ប្រជាពលរដ្ឋ​ទាំង ៣៣០​គ្រួសារ ដែរ​ឈរ​នៅខាងមុខ​ផ្ទះ លោកស្រី លឹម ស៊ីណា ក៏បាន​ឯកភាព រំសាយ​ត្រឡប់ទៅផ្ទះ​វិញ​តាម​ការស្នើសុំ​របស់លោក ប៉ា សុជាតិ​វង្ស ក្នុងនាម​ប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌមានជ័យ ដើម្បី​រង់ចាំ​ប្រជុំ​រក​ដំណោះស្រាយ នៅ​ថ្ងៃទី ៥ នៅ​សាលាខណ្ឌ​មានជ័យ​វិញ​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ