ដោយៈ ពៅនិមល / ភ្នំពេញ៖ ការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈ គិតចាប់ពីថ្ងៃទី១ ដល់ទី ១០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សម្រាប់ប្រេងសាំងធម្មតា នៅតែបន្តរក្សាតម្លៃដដែល គឺ ៤.២៥០ រៀល ខណៈប្រេងម៉ាស៊ូត ឃេីញថាធ្លាក់ថ្លៃពី ៥.២០០ រៀល មកត្រឹម ៥.១៥០ រៀល ក្នុងមួយលីត្រ។

ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុន ចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្ត និងសម្រេចបញ្ចុះតម្លៃលក់រាយ ប្រេងឥន្ធនៈនៅកម្ពុជាដដែល គឺចំនួន ៦,៥ សេនដុល្លារ ក្នុង១លីត្រ៕/V-PC