​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​អេ​ស៊ាវ័ន​) ៖ ក្រុមហ៊ុន CHINA Evergrande New Energy Vehicle Group បានចាប់ផ្តើម​ចែកចាយ​រថយន្ត​អគ្គិសនី Hengchi 5 (EV) ដោយ​អតិថិជន ១០០ នាក់​ដំបូង​បាន​ទទួល​រថយន្ត​របស់​ពួក​គេ​កាលពី​ថ្ងៃ​សៅរ៍ ទី ២៩ ខែតុលា នេះ​បើ​យោង​តាម​ក្រុមហ៊ុន​និយាយ​នៅ​លើ​គណនី Wechat ផ្លូវការ​របស់​ខ្លួន​។​

​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី ដែល​ជា​អង្គភាព​មួយ​នៃ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ជំពាក់​បំណុល​វ័ណ្ឌក China Evergrande Group​បានចាប់ផ្តើម​ការផលិត​រថយន្ត​នៅ​រោងចក្រ​មួយ​នៅ​ទីក្រុង​​ធៀន​ជី​ង​ភាគ​ខាងជើង​កាលពី​ខែ​មុន​។​

​ក្រុមហ៊ុន Evergrande មាន​គោលបំណង​ងាក​ចេញពី​អាជីវកម្ម​ចម្បង​របស់​ខ្លួន​ពី​អចលនទ្រព្យ​ទៅជា​ក្រុមហ៊ុន​បណ្តាក់​ទុន​លើ​រថយន្ត​ក្នុង​អំឡុង​មួយ​ទសវត្សរ៍​ខាង​មុខ​ជាមួយ​នឹង​ផែនការ​ផលិត​​រថយន្ត​ឱ្យបាន ១ លាន​គ្រឿង​នៅ​ឆ្នាំ ២០២៥​។​

​ក្រុមហ៊ុន​បាន​និយាយថា ខ្លួន​នឹង​ចាប់ផ្តើម​ផលិតកម្ម​ទ្រង់ទ្រាយ​ធំ​នៃ​រថយន្ត EV ទី​ពីរ​របស់​ខ្លួន​នៅក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ ២០២៣ និង​រថយន្ត​ទី​បី​នៅ​ចុង​ឆមាស​ទី​ពីរ​ឆ្នាំក្រោយ​។​

​រថយន្ត Hengchi 5 លក់​ក្នុងតម្លៃ ១៧៩.០០០ យ័ន (២៤.៥៨០ ដុល្លារ​)៕

​រថយន្ត Hengchi 5 លក់​ក្នុងតម្លៃ ២៤.៥៨០ ដុល្លារ​