​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ប្រធានាធិបតី​ហ្វីលីពីន​លោក​ហ្វែរ​ឌីណ​ង់ ម៉ាកូ​ស ជូនៀ នៅ​ថ្ងៃ​អង្គារ​ទី០​១​វិច្ឆិកា​នេះ​បាន​ជិះ​យន្តហោះ​ត្រួតពិនិត្យ​ពី​អាកាស​លើ​ខេត្ត​ភាគខាងត្បូង​មួយ​ដែល​រងគ្រោះ​ខ្លាំង​​ពី​ការបា​ក់ដី​បង្កឡើង​ដោយ​ព្យុះ​ណាល់​ហ្កេ​(Nalgae)​ដែល​បាន​សម្លាប់​មនុស្ស​១១០​នាក់​។​

​បើ​តាម​ទីភ្នាក់ងារ​គ្រោះមហន្តរាយ មនុស្ស​ជាង​១០០​នាក់​ទៀត​បាន​រងរបួស​និង​៣៣​នៅ​កំពុង​បាត់​ខ្លួន​ដោយសារ​តែ​ទឹកជំនន់​និង​ការបា​ក់ដី​សង្កត់​ជាច្រើន​។​

​ព្យុះ​ណាល់​ហ្គេ កំពុង​ធ្វើដំណើរ​ចេញពី​ហ្វីលីពីន​ចូល​ក្នង​សមុទ្រ​ចិន​ខាងត្បូង​បន្ទាប់ពី​វាបំផ្លាញ​កសិផល​អស់​ប្រមាណ​២២​លាន​ដុល្លារ និង​ហេដ្ឋារចនាសម្ពន្ធ​អស់​ប្រមាណ​១៣​លាន​ដុល្លារ​។​វា​ជា​ព្យុះ​បង្ក​ការ​ខូច​​ខាតខ្លាំង​ទី​ពីរ​នៅ​ហ្វី​លីពីន​ក្នុង​ឆ្នាំនេះ បន្ទាប់​ពី​ព្យុះ​មេ​ហ្គី​(Megi)​បាន​សម្លាប់​មនុស្ស​អស់​២១៤​នាក់​កាលពី​ខែ​មេសា​។​

​លោក​ម៉ាកូស​កាលពី​ថ្ងៃ​អង្គារបានប​ញ្ជា​អោយ​ពួក​មន្ត្រី​ចែក​អំណោយ​អោយបាន​ឆាប់​និង​អំពាវ​អោយ​មាន​ការត្រៀមខ្លួន​អោយ​កាន់តែ​ប្រសើរ​ឡើង​មុន​ព្យុះ​បួន​ទៀត​ចូល​មក​ដល់នៅ​មុន​ដាច់​ឆ្នាំ​២០២២​។​

​លោក​ម៉ាកូ​ស​ដែលក៏​បាន​ទៅពិនិត្យ​មណ្ឌល​ជម្លៀស​មួយ​បាន​និយាយថា​«​ពេល​យើង​ពិនិត្យ​ពី​អាកាស ខ្ញុំ​សំគាល់​ឃើញថា ការបា​ក់ដី​កើតមាន​តំបន់​ភ្នំ​និង​វា​ជា​បញ្ហា​»​។​

​ជនរងគ្រោះ​ពី​ព្យុះ​ណាល់​ហ្គេ​ភាគច្រើន​នៅ​តំបន់ស្វ័​យតបាង​សាម៉ូរ៉ូ​(Bangsamoro)​ភាគខាងត្បូង​ដោយសារតែ​មាន​ការបាក់​ដី​សង្កត់​នៅ​តំបន់​កាប់​ព្រៃ​អស់​៕

​បុគ្គលិក​ជួយសង្គ្រោះ​ស្វែងរក​អ្នក​បាត់​ខ្លួន​ពី​ទឹកជំនន់​និង​ការបា​ក់ដី​បង្កឡើង​ដោយ​ព្យុះ​

​រូបភាព​ពី​អាកាស​បង្ហាញ​ផ្ទះ​ក្នុង​ទីប្រជុំជន​មួយ​ក្នុង​ខេត្ត​អ៊ី​សា​បេឡា​លិច​ក្នុង​ទឹក​ក្រោយ​ព្យុះ​វាយប្រហារ​