ដោយៈ ជា សីហៈ/ភ្នំពេញៈ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ដែលបានរៀបចំឡើង តាមប្រព័ន្ធវីដេអូ (Zoom) នាទីស្ដីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព លោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ជាច្រើនរូប ។គោលបំណងនៃកិច្ចប្រជុំ គឺដើមី្បបន្តពិនិត្យ និងពិភាក្សាកែសម្រួលដោយលម្អិតក្នុងសេចក្តីព្រាងគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ បន្ទាប់ពីបានដាក់ឆ្លងកិច្ចប្រជុំក្រុមការងារបច្ចេកទេសគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ និងកិច្ចប្រជុំអន្តរក្រសួងលើកទី១ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។ ជាលទ្ធផល កិច្ចប្រជុំបានឯកភាពគ្នានូវចំណុចមួយចំនួនធំ និងគ្រោងបន្តពិនិត្យ និងពិភាក្សាលើចំណុចមួយចំនួនទៀតតាមរបៀបវារៈដែលនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ៕ P / N