ដោយៈ សុផល / ភ្នំពេញ៖ ភ្ញៀវទេសចរផ្ទៃក្នុង សប្តាហ៍ទី៤ ពីថ្ងៃទី២៤-៣០ ខែតុលា ឆ្នាំ២០២២ មានការស្ទុះឡើងច្រើន ជាងសប្ដាហ៍មុនៗ ដោយទូទាំងប្រទេស ទទួលបានភ្ញៀវទេសចរ សរុប​១.០៧៣.៣៨៩ នាក់ ក្នុងនោះភ្ញៀវជាតិ ១.០៤០.៩៧៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣២,៤១៥នាក់។ នេះបើយោងតាមក្រសួងទេសចរណ៍ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តស្វាយរៀង ៤៤៥.៨៩៤ នាក់, កណ្តាល ២០៦.៤០៥ នាក់ ខេត្តព្រះសីហនុ ១៧៣.២៦៤ នាក់ ក្រចេះ ៦០.២១០ នាក់ សៀមរាប ៣៤.៤៨៦ នាក់ កំពត ២៥.២១៦ នាក់ ពោធិ៍សាត់ ១៣៧.៧៣៧ នាក់ រាជធានីភ្នំពេញ ២២.៧២៣ នាក់ កែប ១៦.៥៦៦ នាក់ និងខេត្តបន្ទាយមានជ័យ ១៥.៤២៧ នាក់។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថាៈ តួលេខខាងលើ មានការកើនឡើង ១០១,៥៩% ធៀបនឹងសប្តាហ៍កន្លងមក។ កំណើននេះ កើនឡើង ដោយសាររដ្ឋបាល​ខេត្តកណ្តាល និងខេត្តស្វាយរៀង មានរៀបចំពិធីប្រណាំងទូក អុជកាំជ្រួច ការតាំងពិព័រណ៍ និងព្រឹត្តិការណ៍កម្សាន្ត ជាច្រើនទៀត៕/V