ដោយៈតារារិទ្ធ(ភ្នំពេញ) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានអាស៊ានឆ្នាំ ២០២២ បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានា ធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅរសៀលថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២២ នេះ។

តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម Twitter លោក Volodymyr Zelenskyy បានបញ្ជាក់អំពីជំនួបតាមទូរស័ព្ទនៅរសៀលនេះ ។ លោកបានថ្លែងអំណរគុណចំពោះប្រទេសកម្ពុជា ជាប្រធានអាស៊ានឆ្នាំនេះដែលបានប្រកាន់ជំហរបោះ ឆ្នោតប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែននៅអង្គការសហប្រជាជាតិ។

លោកបានបន្ថែមថាប្រទេសអ៊ុយក្រែន នឹងធានានូវសន្តិសុខស្បៀងសម្រាប់បណ្តាប្រទេសតំបន់អាស៊ាន៕