នៅក្នុងការបង្កើនវោហារិះគន់សមយុទ្ធយោធាដែលកំពុងធ្វើរវាងអាម៉េរិកនិងកូរ៉េខាងត្បូង កូរ៉េខាងជើងបានចេញការគំរាមប្រើសព្វាវុធនុយក្លេអ៊ែរដើម្បីអោយអាម៉េរិក និងកូរ៉េខាងត្បូង«សងនូវតំលៃដ៏ឈឺចាប់បំផុតនៅក្នុងប្រវត្តិសាស្រ្ត» ។នៅថ្ងៃអង្គារនេះជាថ្មីទៀត រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានទាមទារអោយអាម៉េរិកនិងកូរ៉េខាងត្បូងបញ្ឈប់សមយុទ្ធយោធារួម គ្នា ដោយថា«អំពើធ្វេសប្រហែសនិងបង្ករឿងនេះនឹងលែងអត់ឳនអោយបានតទៅទៀតហើយ »នៅពេលទាំងអាម៉េរិកបានសម្តែងការព្រួយបារម្ភខ្ពស់ថាកូរ៉េខាងជើងប្រុងប្រៀបសាកល្បងនុយក្លេអ៊ែរមួយលើកទៀត។

Nov 2, 2022