ដោយៈតារារិទ្ធ/ភ្នំពេញ៖នៅព្រឹកថ្ងៃទី២ ខែ វិច្ឆិកាឆ្នាំ២០២២នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីភាពប្រារព្ធពិធីអបអរសាទរខួប១០ ឆ្នាំនៃការបង្កើតកិច្ច ព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប)ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រាដោយមានការអញ្ជើញចូលពីតំណាងប្រទេសពាក់ព័ន្ធនៃកិច្ចព្រមព្រៀងព្រមទាំងអ្នកធ្វើធុរកិច្ចជាច្រើនរូបផ្សេងទៀត។

ក្រសួងពាណិជ្ជកម្មកម្ពុជា វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីបូព៌ានិងអាស៊ាន(ERIA)និងលេខាធិ ការដ្ឋានអាស៊ាន​(ASEAN Secre tariat)បានសហការគ្នារៀប ចំវេទិកាជាន់ខ្ពស់ស្តីពីខួប១០ឆ្នាំនៃកិច្ចព្រម ព្រៀងអាសិប (RCEP) នេះឡើង ។

វេទិកានេះត្រូវបានរៀបចំឡើងដើម្បីរំលឹកឡើងវិញ នូវដំណើរនៃអាសិប (RCEP)និងការសម្ពោធសៀវភៅទី២ របស់វិទ្យាស្ថាន ERIA ស្តីពីកិច្ចព្រមព្រៀងអាសិបក្រោមមូលបទ«ថាមវន្តនៃតំបន់អាស៊ីបូព៌ានិងកិច្ចព្រមព្រៀងអាសិ ប ក្នុងក្របខ័ណ្ឌសម្រាប់សមាហរណ កម្មតំបន់»ដែលវេទិកានេះនឹងប្រព្រឹត្ត ទៅរយៈពេល២ថ្ងៃពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២២។

បើតាមក្រសួងពាណិជ្ជកម្មកម្ពុជាវេទិកាជាន់ខ្ពស់ស្តីពីខួប ១០ ឆ្នាំនៃកិច្ចព្រម ព្រៀងអាសិបនេះសម្ដេចតេជោ ហ៊ុន សែន នឹងផ្ដល់សុន្ទរកថាគន្លឹះនិងអនុ សាសន៍ដ៏ខ្ពង់ខ្ពស់សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងអាសិប(RCEP)ប្រកប ដោយប្រសិទ្ធភាពខ្ពស់ ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនឹងញ៉ាំងឱ្យកិច្ចព្រមព្រៀងអាសិបកាន់តែមានសារសំខាន់ ក្រោយចូលជាធរមានកាលពីដើមឆ្នាំ ២០២២ នេះបន្ទាប់ពីកិច្ចចរចា យ៉ាងស្វិតស្វាញជិត១០ឆ្នាំក្រោមគោលការ ណ៍ណែនាំ កំណត់ដោយសេចក្តីថ្លែងការ ណ៍រួមស្តីពីការបើកការចរចាកិច្ចព្រម ព្រៀងអាសិបអនុម័តតាំងពីឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ។

គួរបញ្ជាក់ថានៅក្នុងវេទិកានេះផងដែរលោកសាស្ត្រាចារ្យ ហ៊ីឌីតូស៊ី នីឈីមូរ៉ា (Hidetoshi Nishimura)ប្រធានវិទ្យាស្ថាន ស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាស៊ីបូព៌ា(ERIA)នឹងប្រគល់ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីនូវសៀវភៅចំនួនពីរក្បាលរបស់វិទ្យា ស្ថាន ERIA។ក្នុងនោះមានដូចជាទី១.ថាមវន្តនៃតំបន់ អាស៊ីបូព៌ានិងកិច្ចព្រមព្រៀងអាសិប ក្នុងក្របខ័ណ្ឌសម្រាប់សមាហរណកម្មតំបន់និងទី២. ផែនការអភិវឌ្ឍតំបន់អាស៊ីគ្រប់ជ្រុង ជ្រោយ(CADP)៣.០ ៖ឆ្ពោះទៅកាន់សេដ្ឋកិច្ចដែលមានសមាហរណកម្ម នវានុវត្តន៍ បរិយាប័ន្ន និងនិរន្តរភាព។

ជាមួយគ្នានេះវេទិកាជាន់ខ្ពស់ស្តីពីខួប ១០ឆ្នាំនៃកិច្ចព្រមព្រៀងអាសិបនេះក៏នឹងមានកិច្ចពិភាក្សាកម្រិតខ្ពស់មួយ, កិច្ចពិភាក្សា​​កម្រិតតួអង្គពាក់ព័ន្ធមួយ,ព្រមទាំងកិច្ចពិភាក្សាបច្ចេកទេសមួយទៀតដែលនឹងបកស្រាយលម្អិតអំពីជំពូកសំខាន់ៗនៅក្រោមកិច្ចព្រមព្រៀងនេះ ។

របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញនាពេលថ្មីៗថាការនាំចេញសរុបរបស់កម្ពុជាទៅកាន់ប្រទេសសមាជិកផ្សេងទៀត​នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយក្នុងតំបន់(RCEP)មានចំនួនសរុបជិត ៣៣០០ លានដុល្លារអាមេរិកនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២កើនឡើង១០ភាគរយធៀបនឹងឆ្នាំមុន។ក្នុងនោះប្រទេសកម្ពុជាបាននាំចេញទំនិញ ច្រើន ជាងគេទៅកាន់ប្រទេសវៀតណាម ចិន និង ជប៉ុន។

សូមបញ្ជាក់ថាកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរី RCEP រួមមានប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមជាមួយប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេ យ៍ (អាស៊ាន)ចំនួន១០ប្រទេសនិងដៃ គូពាណិជ្ជកម្មចំនួន៥ ដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិងនូវែលសេឡង់ ៕សរន