ដោយ:ភ្នំខៀវ/បាត់ដំបង៖ព្រះសង្ឃគង់នៅវត្តខ្នាចរមាសស្រុកបវេលជិត២០អង្គមានអាការ:ក្តៅខ្លួននិងថប់ដង្ហើមខ្លាំងត្រូវបានបញ្ជូនទៅសង្គ្រោះ។ខណៈនេះ គ្រូពេទ្យកំពុងពិនិត្យវិភាគអាការ:ជំងឺ។ករណីព្រះសង្ឃមានអាការ:ព្រះកាយខុសប្លែកពីសភាពធម្មតានេះបានកើតឡើងនៅព្រលប់ថ្ងៃទី០១ ខែវិច្ឆកា ឆ្នាំ ២០២២នៅវត្តខ្នាចរមាស។

ព្រះសង្ឃគង់នៅក្នុងវត្តខាងលើមានសង្ឃដីកាថាចាប់តាំងពីរសៀលថ្ងៃទី០១ខែវិច្ឆិកាមកព្រះសង្ឃដែលគង់វត្តសរុបចំនួន ១៨អង្គ ក្នុងចំណោម ១៥០អង្គ ចាប់ផ្តើមមានអាការ:ប្រហាក់ប្រហែលគ្នាដោយអង្គនីមួយៗខ្លះកើតមានអាការ:ថប់ដង្ហើម និងក្តៅខ្លួនខ្លាំងរហូតដល់ទ្រាំលែងបានស្រែកយំ ទោះជាឆាន់ថ្នាំ ត្រជាក់បានបន្តិចក៏ក្តៅឡើងវិញ។

ប្រភពដដែលបន្ថែមថាព្រះសង្ឃដែលមានបញ្ហាសុខភាពនេះជាព្រះសង្ឃដែលនិមន្តមកពីបណ្តាខេត្តផ្សេងៗ មានមកពីខេត្តក្រចេះ កំពង់ចាម ខេត្តកំពង់ស្ពឺ កំពង់ធំ និងខេត្តសៀមរាបផងដែរដើម្បីគង់បន្តការសិក្សាសាលាពុទ្ធិក ( បាលី ) ។ បច្ចុប្បន្នទាំងអស់អង្គត្រូវបានគ្រូពេទ្យយកឈាមដើម្បីវិភាគហើយ នៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី ០២ វិច្ឆកានេះទើបដឹងលទ្ធផល៕សរន