ឪពុក​យំ​ឱប​សព​កូនស្រី​ភ្លោះ​រហូត​សន្លប់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ព្រឹក​មិញ​នេះ​

1536
ចែករម្លែក

​ដោយ​: គូលែន / សៀមរាប​: កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​លើ​បណ្តោយ​ផ្លូវ​ក្រវ៉ាត់​ក្រុង​សៀមរាប ក្នុងភូមិ​ត្រៀក សង្កាត់​សៀមរាប មាន​ករណី​គ្រោះថ្នាក់​ចរាចរ បង្ករ​ឡើង​ដោយ​ឡាន​ដឹក​ខ្សាច់​មួយគ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 3A-0271 បាន​បុក​កង់​សិស្សសាលា ដែល​កំពុង​ជិះ​ទៅ​រៀន បណ្តាល​ឲ្យ​ស្លាប់​ក្មេង​សិស្សសាលា​ចំនួន​២​នាក់​នឹង​ម្នាក់ទៀត​រងរបួស ចំណែក​តៃកុង​ឡាន​បាន​រត់គេចខ្លួន​បាត់ស្រមោល​។​

​សូម​អស់លោក ជា​តៃកុង​ឡានធំៗ​បែបនេះ កុំ​បង្ខំ​បើក​លឿន​បន្ទាន់​ទៅណា​អី សូម​មើល​អាយុជីវិត​មនុស្ស​សត្វ​ផង បើ​ករណីនេះ​កើត​លើ​ក្រុមគ្រួសារ​លោក​វិញ តើ​លោក​មាន​អារម្មណ៍​យ៉ាងណា​ឪពុក​យំ​ឱប​សព​កូន​រហូតដល់​សន្លប់ បាត់​កូនស្រី​ជាទី​ស្រលាញ់​ម្តង​ដល់​ទៅ​ពី​នាក់​បែបនេះ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម