ដោយៈទេពកង្រី/កំពង់ឆ្នាំង៖ កាលពីព្រឹកថ្ងៃ១ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំផ្សព្វផ្សាយអំពី គោលបំណងស្តីពីការចុះត្រួតពិនិត្យនិងវាយតម្លៃលើការគ្រប់គ្រងនិងការដឹកនាំរបស់រដ្ធបាលខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត លោកបណ្ឌិត ជួន រក្សា អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់ស្មារតីការទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ចឲ្យស្របតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងជាពិសេសជំរុញការចាត់ចែងអនុវត្តមុខងារនៃការផ្ដល់សេវារដ្ឋបាល និងសេវាសាធារណៈ ដើម្បីជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយគណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព និងបរិយាប័ន្ន៕សរន-PC