ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖ អភិបាលរងខេត្តព្រះវិហារបានដឹកនាំក្រុមការងារចុះស្រុកឆែបដើម្បីពិនិត្យផ្លូវក្រួសក្រហមមួយខ្សែតភ្ជាប់ពីផ្លូវលេខ៩៤ដែលរងការខូចខាតជាច្រើនកន្លែងដោយសារទឹកជំនន់នាពេលកន្លងទៅ។កន្លែងខូចខាតចាប់ពីផ្លូវលេខ៩៤ ដល់ភូមិណារ៉ុង ស្ថិតក្នុងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។

លោក សុខ សាន្តតារា អភិបាលរងខេត្តព្រះវិហារបានឱ្យដឹងថា ដោយមានការសហការពីលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានជួយជួសជុលផ្លូវដែលរងការខូចខាតមួយខ្សែនេះ។ ក្រុមការងារថែទាំផ្លូវជាតិលេខ៩៤ ក៏កំពុងដំណើរការជួសជុលផ្លូវ ពីទីរួមស្រុកឆែប ទៅកាន់តំបន់ព្រំដែន ស្ថិតនៅក្នុងឃុំកំពង់ស្រឡៅ ស្រុកឆែប ដើម្បីសម្រួលដល់ភ្លៀវទេសចរ មកកម្សាន្តរមណីយដ្ឋាននានា នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ៕សរន / N